រឹត​ទំនាក់​ទំនង​សម្រាប់​កម្មករ​កម្ពុជា កូរ៉េ​បង្កើត​កម្មវិធី​យ៉ាង​សប្បាយ


រឹត​ទំនាក់​ទំនង​សម្រាប់​កម្មករ​កម្ពុជា កូរ៉េ​បង្កើត​កម្មវិធី​យ៉ាង​សប្បាយ

ដើម្បី​រឹត​ចំណង​ទំនាក់​ទំនង​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​សម្រាប់​កម្មករ​កម្មការិនី​កម្ពុជា​ ដែល​បម្រើ​ការ​ងារ​អោយ​ក្រុមហ៊ុន​សហគ្រាស​កូរ៉េ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ស្ថាន​ទូត​សាធារណ​រដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​បាន​រៀប​ចំ​ព្រឹត្តិការណ៍​ “Korea Day for Cambodian Friends” នៅ​ពហុ​កីឡា​ដ្ឋាន​ជាតិ​អូ​ឡាំ​ពិក សាល​ បាល់​បោះ​ និង​ ​បាល់​ទាត់។​

 

 

រឹត​ទំនាក់​ទំនង​សម្រាប់​កម្មករ​កម្ពុជា កូរ៉េ​បង្កើត​កម្មវិធី​យ៉ាង​សប្បាយ

 

រឹត​ទំនាក់​ទំនង​សម្រាប់​កម្មករ​កម្ពុជា កូរ៉េ​បង្កើត​កម្មវិធី​យ៉ាង​សប្បាយ

 
ឯក​ឧត្ដម គីម​វ៉ុន​ជីន ឯក​អគ្គរដ្ឋទូត​​សាធារណរដ្ឋ​កូរ៉េ បាន​និយាយ​ថា ​ព្រឹត្តិការណ៍​នេះ​បង្កើត​ឡើង​ដើម្បី​ផ្ដល់​ឱកាស​ដល់​កម្មករ​ កម្មការ​នី​ខ្មែរ​ដែល​កំពុង​បម្រើ​ការ​ងារ​នៅ​ក្នុង ​ក្រុម​ហ៊ុន​កូរ៉េ​នៅ​កម្ពុជា ឲ្យ​ស្វែង​យល់​បន្ថែម​​ឲ្យ​កាន់​តែ​ច្បាស់​និង​ស៊ី​ជម្រៅ​អំពី​កូរ៉េ។

 
នៅ​ក្នុង​នោះ​មាន​កម្មករ​កម្ពុជា​ប្រមាណ​ 1200នាក់ ​មក​ពី​៨ក្រុម​ហ៊ុន ដែល​ចូល​រួម​លេង​កម្សាន្ត ដូច​ជា​លេង​ល្បែង​អត្តពលកម្ម​នា​នា​ដូច​ជា ទាញ​ព្រ័ត្រ​ រត់​បណ្ដាក់ បាល់​ទះ វាយ​បាល់​ឡុង និងKorea Fun Fun ដូច​ជា​ សួរ​សំណួរ​អំពី​កូរ៉េ ស្លៀក​សំលៀក​បំពាក់​ប្រពៃ​ណី​កូរ៉េ​ហាន់​បុក ថត​រូប​ជា​មួយ​រូបភាព​សិល្បៈ​កូរ៉េ ព្រម​ទាំង​ភ្លក់​ម្ហូប​កូរ៉េ​ផង​ដែរ ដែល​អ្នក​ឈ្នះ​ទទួល​បាន​រង្វាន់​ជា​ច្រើន៕

 

 

 

 

 
អត្ថបទ៖ លឹម សុ​នា
រូប​ថត៖ ទូរសព្ទ​ដៃ​