សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រារព្ធពិធីប្រគល់ វិញ្ញាបនបត្រ ប័ណ្ណសរសើរ និងផ្សព្វផ្សាយផែនការ យុទ្ធសាស្រ្ត ជូនដល់និស្សិត

ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំពិធី ប្រគល់វិញ្ញាបនបត្រ ប័ណ្ណសរសើរ ជូនដល់និស្សិត ចូលរួម សិក្ខាសាលា និស្សិតពូកែ ប្រធាន-អនុប្រធានថ្នាក់ និស្សិតការពារ សារណាបានជោគជ័យ និងនិស្សិត ដែលបានចូលរួមប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៥ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ។

ស្ថិតក្នុងឱកាសនេះ លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានមាន ប្រសាសន៍អំពីភាពរីកចម្រើននិងការអភិវឌ្ឍឥតឈប់ឈររបស់សាកលវិទ្យាល័យ និងបានផ្សព្វផ្សាយអំពី ចក្ខុវិស័យ បេសកកម្ម វត្ថុបំណង ឧត្ដមភាព និងផែនការយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ផងដែរ។ ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានជំរុញនិងលើកទឹកចិត្តដល់និស្សិតឱ្យខិតខំបន្តទៀត ជាពិសេសនិស្សិតពូកែ ដែលទទួលបានអាហារូបករណ៍ ដើម្បីរក្សាបាននូវលទ្ធផលសិក្សាដ៏ល្អប្រសើរនេះ។

សូមរំលឹកផងដែរថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប កំពុងជ្រើសរើសនិស្សិតឱ្យចូលរៀនថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតលើឯកទេសជាច្រើន។ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-ថ្នាក់បណ្ឌិត ចូលរៀនថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ និងថ្នាក់បរិញ្ញាបត្ររង-ថ្នាក់បរិញ្ញាបត្រចូលរៀនថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥។ ព័ត៌មានលម្អិត៖ អគារលេខ ៨២៦ មហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ 015 72 00 72, 012 48 17 38 ។