Impact Hub Cambodia និង សែលកាត ជំរុញស្មារតីក្រុម សហគ្រិនក្នុង សិក្ខាសាលា “ដំណោះស្រាយ សម្រាប់ការផ្លាស់ប្ដូរជាវិជ្ជមាន”

ភ្នំពេញ៖ នៅថ្ងៃទី12 ខែធ្នូ សិក្ខាសាលាស្ដីពី “ដំណោះស្រាយសម្រាប់ ការផ្លាស់ប្ដូរជាវិជ្ជមាន” ដែល រៀបចំដោយ Impact Hub Cambodia និងឧបត្ថម្ភដោយក្រុមហ៊ុន សែលកាត បានទាក់ទាញ ក្រុមបុគ្គលជាច្រើនរូប ដែលមានបំណងស្វែង យល់បង្កើនចំណេះដឹង និងរបៀបអនុវត្តផ្សេងៗ ពីសហគ្រិនសង្គមលើកទីពីរ។
សិក្ខាសាលាត្រូវរៀបចំ រយៈពេលពីរថ្ងៃ ដោយប្រព្រឹត្តទៅកាលពីថ្ងៃទី 12-13 ធ្នូ មានបំណង បំផុសស្មារតី យុវជនកម្ពុជា ឲ្យក្លាយជាសហគ្រិនសង្គម តាមរយៈការយល់ដឹងស៊ីជម្រៅអំពី ស្ថានការណ៍សង្គម និងឧទាហរណ៍បង្ហាញពីគំរូជោគជ័យដែល បានបង្កើតការផ្លាស់ប្ដូរមួយ។

ក្រៅពីនេះ គោលបំណងដើម្បីបង្កើត សិក្ខានេះឡើង ដើម្បីរួមបញ្ចូលក្រុមប្រតិបត្តិបទបង្ហាញ និងឧបករណ៍ជាមធ្យោបាយវិភាគ វាយតម្លៃបញ្ហាការបង្កើត ដំណោះស្រាយ និង បទពិសោធ ជាមួយគំនិតយោបល់ផ្សេងៗ ជាច្រើន។ ក្នុងចំណោមវាគ្មិន ក្នុងព្រឹត្តការណ៍នេះ រួមមានសហគ្រិនមកពី My Dream Home និង The New Citizen។
តំណាងម្ចាស់ ក្រុមហ៊ុន Impact Hub Cambodia  បានឲ្យដឹងថា “សិក្ខាសាលានេះ ល្អបំផុត មិនគ្រាន់តែ សម្រាប់អ្នកដែល ចង់បង្កើត សហគ្រាសផ្ទាល់របស់ ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយនាំឲ្យសម្រេចគោលដៅ នេះផងដែរតាមរយៈ ដំណោះស្រាយ ការងារសហគ្រិន ដែលអាចដោះស្រាយរាល់ បញ្ហាបរិស្ថាន និងសង្គម ប្រកបដោយចិរភាព។”
នេះជាមតិលើកឡើង របស់លោក នីក វ៉ានវីន នាយកផ្នែកទីផ្សារ ក្រុមហ៊ុន សែលកាត។ លោកបានបន្ថែមទៀតថា “យើងគាំទ្រគំនិតផ្ដួចផ្ដើមនេះ ទាំងស្រុងព្រោះវា ងាយស្រួលឲ្យអ្នក ចាប់ផ្ដើមអ្វីៗដោយខ្លួនឯងផ្ទាល់ ហើយវាកាន់តែរឹងមាំ ពេលណាវាជះឥទ្ធិពល វិជ្ជមានដល់ សហគមន៍ ឬសង្គមជាតិ របស់អ្នកហើយនោះ គឺជាអ្វីដែលយើងចង់ឃើញសហគ្រិន ជោគជ័យ របស់យើងប្រាថ្នាចង់បាន”។

សូមបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ នេះបានឲ្យក្រុមសិក្ខាកាម ចូលរួមរៀបចំបង្កើត បញ្ជីបញ្ហា សង្គមផ្សេងៗ ដែលនាំឲ្យប៉ះពាល់ ដល់សង្គមជាតិ ហើយបន្ទាប់មក ធ្វើការឈាន ទៅរកដំណោះស្រាយប្រកប ដោយចិរភាពដើម្បីដោះស្រាយ បញ្ហាទាំងនោះ។ ក្នុងចំណោមបញ្ហាដែលបាន លើកយកមកពិភាក្សាទាំងនោះ រួមមាន បញ្ហាការកស្ទះចរាចរណ៍ កង្វះបណ្ណាល័យនៅ តាមតំបន់ជនបទ បញ្ហាទំនាក់ទំនងចំពោះអ្នកត្រូវការជំនួយ សុខាភិបាល និងធ្វើការលើកទឹកចិត្ត ដល់មនុស្សជាច្រើនដែលចេះច្នៃ របស់ប្រើប្រាស់ដែល អាចប្រើឡើងវិញ និងកាត់បន្ថយការប្រើប្រាស់ផលិតផល ជ័រប្លាស្ទិក៕

Impact Hub Cambodia និង សែលកាត ជំរុញស្មារតីក្រុម សហគ្រិនក្នុង សិក្ខាសាលា “ដំណោះស្រាយ សម្រាប់ការផ្លាស់ប្ដូរជាវិជ្ជមាន”