Huawei P9​ លេច​លក្ខណៈ​សម្បត្តិ ​ថា​អាច​​បំពាក់​​កាមេរ៉ា​ភ្លោះ​

Huawei P9​ លេច​លក្ខណៈ​សម្បត្តិ ​ថា​អាច​​បំពាក់​​កាមេរ៉ា​ភ្លោះ​

មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ដំណឹង​នៃ​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន​ Huawei​ គឺ Huawei P9 នៅ​តែ​ជា​ប្រធានបទ​​ដែល​គេ​យក​មក​​​ពិភាក្សា​ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ​មាន​រោងចក្រ​មួយ​ក្នុង​​ប្រទេស​ចិន​បាន​ឲ្យ​អះអាង​ថា​ Huawei P9​ អាច​នឹង​មាន​វត្ត​មាន​នា​ខែ​មិនា​ឆ្នាំ​២០១៦​ ជាមួយ​នឹង​កាមេរ៉ា​ក្រោយ​ភ្លោះ។

 

Huawei P9​ លេច​លក្ខណៈ​សម្បត្តិ ​ថា​អាច​​បំពាក់​​កាមេរ៉ា​ភ្លោះ​

 

 

ចំពោះ​រូបរាង​របស់​ Huawei P9 មិន​ទាន់​មាន​ប្រភព​សារ​​ណា​មួយ​បាន​ដឹង​នៅ​ឡើយ​ទេ​ តែ​គេ​បាន​ដឹង​ត្រឹម​ថា​ P9 មាន​បំពាក់​នូវ​បន្ទះ​ Chip​ ប្រភេទ​ Kirin 950 SoC ​និង​​មាន​អេក្រង់​ទំហំ​ ៥.២អិញ, ប្រភេទ​AMOLED​ កម្រិត ១៤៤០ x ២៥៦០។ លើស​ពី​នេះ​ P9 ក៏​មាន CPU ​ប្រភេទ​ octa-core និង GPU​ ប្រភេទ​ Mali-T880 MP4​, មាន RAM ទំហំ​រហូត​ដល់​ទៅ​ ៤GB និង​មាន​មុខងារ​ស្កេន​ក្រយៅដៃ។ ចំណែក​ទំហំ​ផ្ទុក​ទិន្នន័យ​របស់​វា​ត្រូវ​គេ​រំពឹង​ថា​ មាន​ទំហំ​ ៦៤​GB​ និង​មក​ជាមួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 6.0។ ​អ្វី​ដែល​រឹតតែ​​ពិសេស​នោះ​​គឺ P9 អាច​នឹង​បំពាក់​កាមេរ៉ា​ក្រោយ​ភ្លោះ។

 

 

Huawei P9​ លេច​លក្ខណៈ​សម្បត្តិ ​ថា​អាច​​បំពាក់​​កាមេរ៉ា​ភ្លោះ​

 Huawei P8

Huawei P9​ លេច​លក្ខណៈ​សម្បត្តិ ​ថា​អាច​​បំពាក់​​កាមេរ៉ា​ភ្លោះ​

Huawei P8 Huawei P9​ លេច​លក្ខណៈ​សម្បត្តិ ​ថា​អាច​​បំពាក់​​កាមេរ៉ា​ភ្លោះ​

Huawei P8

យោង​តាម​​អ្នក​ជំនាញ​​​នៃ​​កាមេរ៉ា​ភ្លោះ​​បាន​​ឲ្យ​ដឹង​ថា​ កាមេរ៉ា​ភ្លោះ​នេះ​​គឺ​អាច​ថត​​រូបភាព​ក្នុង​ទីតាំង​ងងឹត​​បាន​ភ្លឺ​ច្បាស់​​​ល្អ​ និង​ផ្ដល់​កម្រិត​ភាព​ច្បាស់​ដល់​ទៅ​បួន​ដង​ ធៀប​នឹង​កាមេរ៉ា​ស្មាតហ្វូន​ទូទៅ៕​

 

Huawei P9​ លេច​លក្ខណៈ​សម្បត្តិ ​ថា​អាច​​បំពាក់​​កាមេរ៉ា​ភ្លោះ​

រូបភាព​ថត​ដោយ​កាមេរ៉ា​ស្មាតហ្វូន​កាមេរ៉ា​មួយ​ (ឆ្វេង) និង​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ (ស្ដាំ)

 

 

ចុច​អាន៖ មិន​ធម្មតា​ ក្រុមហ៊ុន​ Apple បញ្ចុះ​​តម្លៃ​ iPhone 5s ជិត​ពាក់​កណ្ដាល​នៅ​​ឥណ្ឌា​

 

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ gsmarena, phonearena