CEO ក្រុមហ៊ុន​ Apple ប្រតិកម្ម​ខ្លាំង​ពេល​គេ​ចោទ​ប្រកាន់​ថា​ ក្រុមហ៊ុន​គេចវេះ​ពី​ការ​បង់​ពន្ធ

CEO ក្រុមហ៊ុន​ Apple ប្រតិកម្ម​ខ្លាំង​ពេល​គេ​ចោទ​ប្រកាន់​ថា​ ក្រុមហ៊ុន​គេចវេះ​ពី​ការ​បង់​ពន្ធ

ក្នុង​វីដេអូ​បទ​សម្ភាសន៍​ជា​មួយ​នឹង​ទូរទស្សន៍​ CBS លោក​ Tim Cook ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple បាន​លើក​ឡើង​ថា ​ការ​ចោទ​ប្រកាន់​​ក្រុមហ៊ុន​​​របស់​លោក​គេចវេះ​ពីការ​បង់​ពន្ធ​គឺ​ជាល្បែង​​នយោបាយ​ឆ្គួតៗ។

 

CEO ក្រុមហ៊ុន​ Apple ប្រតិកម្ម​ខ្លាំង​ពេល​គេ​ចោទ​ប្រកាន់​ថា​ ក្រុមហ៊ុន​គេចវេះ​ពី​ការ​បង់​ពន្ធ

 
លោក​ Tim Cook ត្រូវ​បាន​​​ពិធី​ករ​ សួរ​​អំពី​​​អារម្មណ៍​​ដែល​​មាន​ពេល​​គេ​ចោទ​ប្រកាន់​ថា​ ក្រុមហ៊ុន​គេច​វេះ​ពី​ការ​បង់​ពន្ធ។ ​នាយក​ប្រតិបត្តិ​រូប​នេះ​បាន​សម្ដែង​អារម្មណ៍​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​ដោយ​​និយាយ​ថា៖ “នោះ​គឺ​ជា​ល្បែង​នយោបាយ​ឆ្កួត​ឡប់។ វា​គ្មាន​ការ​ពិត​អ្វី​នៅ​ពី​ក្រោយ​នោះ​ទេ។ ក្រុមហ៊ុន​ Apple បាន​បង់​ពន្ធ​​គ្រប់​​អស់​ទៅ​ហើយ។ យើង​បាន​បង់​ពន្ធ​ច្រើន​ជាង​ក្រុមហ៊ុន​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​មួយ​នេះ”។

 

លោក​ Tim Cook បាន​​បន្ថែម​​ទៀត​ថា​ លោក​​​ពេញ​ចិត្ត​នឹង​បង់​ពន្ធ​ទៅ​លើ​ប្រាក់​ចំណូល​​បាន​ពី​ប្រទេស​ក្រៅ​​ ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ដែរ​ ប៉ុន្តែ​​លោក​​មិន​អាច​ធ្វើ​បាន​ព្រោះ​​ក្រុមហ៊ុន​ត្រូវ​បង់​ក្នុង​ចំនួន​ដ៏​ច្រើន​លើស​លប់។ នាយក​ប្រតិបត្តិ​​ដដែល​បាន​​លើក​​ដូច​នេះ៖ “​ខ្ញុំ​នឹង​ត្រូវ​បង់​ពន្ធ​ជូន​រដ្ឋាភិបាល​អាមេរិក​ ៤០​ភាគ​រយ​​ប្រសិន​បើ​ចង់​យក​ប្រាក់​ចំណេញ​ពី​ក្រៅ​ប្រទេស​ ចូល​មក​ក្នុង​ទឹក​ដី​នេះ ហើយ​ខ្ញុំ​គិត​ថា ​វា​មិន​សម​ហេតុផល​នោះ​ឡើយ”។

 

“​ការ​គិត​ពន្ធបែប​នេះ​​គួរ​ប្រើ​សម្រាប់​សម័យកាល​ឧស្សាហកម្ម​ ​មិន​មែន​​សម្រាប់​សម័យ​កាល​ឌីជីថល​​ដូច​ឥឡូវ​​នេះ​ទេ។ វា​ហាក់​បីដូច​ជា​ដើរ​ថយ​ក្រោយ។ បើ​គិត​​​ពន្ធ​បែប​ហ្នឹង ​​​អាមេរិក​គឺ​អាក្រក។ ​គួរ​តែ​​ផ្លាស់​ប្ដូរ​ចោល​ជា​​យូរ​ណាស់​មក​ហើយ។ ​គួរ​តែ​ធ្វើ​ការ​កែ​​ប្រែរួច​រាល់​តាំង​ពី​មុខ​មក​ម្ល៉េះ”។

 

គួរ​បញ្ជាក់​ថា ​ក្រៅ​ពី​ក្រុមហ៊ុន​ Apple ក៏​មាន​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​បាន​ធ្វើ​ការ​បោះ​ទីតាំង​សាខា​នៅ​ក្នុង​តំបន់​ដែល​មាន​អត្រា​ពន្ធ​ទាប​​ដើម្បី​បង្វិល​ផល​ចំណេញ​ទៅ​តំបន់​នោះ​ ហើយ​​ការ​ធ្វើ​ដូច​នេះ​​អាច​ជួយ​ឲ្យ​គេ​គេច​ផុត​ពី​ការ​បង់​ពន្ធ​ជូន​រដ្ឋាភិបាល​អាមេរិក​ក្នុង​អត្រា​ដ៏​ខ្ពស់​បាន៕​​​​​​​​​

​​​

​​​​​ចុច​អាន៖ Apple​ អាច​គេច​ចេញ​ពី​ការ​បង់​ពន្ធ​ប្រមាណ​៥៩​ពាន់​លាន​ដុល្លារ​ជូន​រដ្ឋាភិបាល​អាមេរិក

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail