កម្មករ​តវ៉ា នៅ​បាវិត ឡើង​កំដៅ​៖ កម្មករ​បិទផ្លូវ​ជាតិ​លេខ​១ សមត្ថកិច្ច ប្រើ​ឡានទឹក បំបែក​

ខេត្តស្វាយរៀង: ​រហូតមកដល់​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១ ខែធ្នូ ឆ្នាំ​២០១៥ ការតវ៉ា​របស់​ក្រុមកម្មករ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស តា​យ សេង បាន​ឡើង​កំដៅ ដោយ​ក្រុមកម្មករ បាន​ឈរ​បិទផ្លូវ​ជាតិ​លេខ​១​។ ភ្លាមៗ សមត្ថកិច្ច បាន​ប្រើ​ឡានទឹក បាញ់ បំបែក​ក្រុមបាតុករ នៅមុខ​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង​។​

​សូម​រម្លឹកថា ក្រុមកម្មករ​រោងចក្រ បានធ្វើ​ការតវ៉ា ចាប់តាំងពី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៥ ទាមទារ​ឲ្យ​ថៅកែ​តម្លើង​ប្រាក់ខែ​គោល ឬ​ប្រាក់ខែ​អប្បបរមា លើសពី ១៤០ ដុល្លារ នៅ​ឆ្នាំ​២០១៦​។ ក៏ប៉ុន្តែ ការតវ៉ា​នោះ មិន​ត្រូវបាន​ដោះស្រាយ​ទេ ព្រោះ​អាជ្ញាធរ​សមត្ថកិច្ច សំអាងថា រាជរដ្ឋាភិបាល បាន​ប្រជុំ​សម្រេច​រួចហើយ ក្នុងការ​តម្លើង​ប្រាក់ខែ​គោល​ដល់ក​ម្មករ​រោងចក្រ ត្រឹមតែ ១៤០ ដុល្លារ ចាប់ពី​ខែមករា ឆ្នាំ​២០១៦ តទៅ​។​

​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ មាន​កម្មករ​មួយចំនួន បាន​ចូលធ្វើការ​។ តែ​ក៏មាន​កម្មករ​មួយចំនួនទៀត បន្ត​កូដកម្ម​។ ក្នុង​កូដកម្ម​នោះ ក៏មាន​ការ​គប់​ដុំថ្ម បំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​។ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស ៤ នាក់ និង​បញ្ជូន​ទៅកាន់​តុលាការ​។ ប៉ូលិស និង​ប៉េអឹម បន្ត​ដាក់ពង្រាយ នៅតាម​រោងចក្រ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ​នោះ​៕​