ទំនងជា​ផឹកស្រា​ស្រវឹង បើក​ម៉ូតូ​ដួល តែឯង រងរបួស​ធ្ងន់​

បន្ទាយមានជ័យ: យុវជន​ម្នាក់ ទំនងជា​ស្រវឹង​ខ្លាំង បាន​បើក​ម៉ូតូ​ចេញ ពី​កន្លែង​ផឹក​ទាំងយប់ ក្នុង​ល្បឿន​លឿន ក៏បាន​ដួល​បោក​ត្រឡប់ត្រឡិន​ដោយ​ខ្លួនឯង នាំអោយ​រងរបួស​ធ្ងន់​។​
 
​ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ម៉ោង ១ រំលងអធ្រាត្រ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៦ នៅ​ភូមិ​-​សង្កាត់​កំពង់ស្វាយ ក្រុង​សី​រី​ស​ភ័ណ ខេត្តបន្ទាយមានជ័យ ។​
 
​លោក សួន នី​ប៉ូ នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​: ម៉ូតូ​រងគ្រោះ ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ ស៊េរី ២០១៤ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ១H ៤៤១៤ បើកបរ​ដោយ​ឈ្មោះ ម៉ែន សីហា អាយុ ២១​ឆ្នាំ  មាន​ទីលំនៅ នៅ​ភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀ​ត ក្រុង​សិរីសោភ័ណ​។​

​ប៉ូលិស បាន​និយាយថា យុវជន​នេះ ទំនងជា​ស្រវឹងស្រា​ខ្លាំង ហើយ​បង្ខំ​បើកបរ​ម៉ូតូ ចេញពី​កន្លែង​ផឹកស៊ី ក្នុង​ល្បឿន​លឿន បណ្ដាល​ឲ្យ​ដួល ប្រកាច់ប្រកិន​ខ្លួនឯង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​អ្នកឃើញ​ជនរងគ្រោះ បាននាំគ្នា​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យ បង្អែក​ក្រុង​សិរីសោភ័ណ ដើម្បី​សង្គ្រោះ​ជីវិត​។ ចំណែក​ម៉ូតូ​ត្រូវ​នគ​បាល​ចរាចរណ៍ យក​រក្សាទុក នៅ​ស្នងការ​ដ្ឋា នគរបាល​ខេត្ត​៕V/S

ទំនងជា​ផឹកស្រា​ស្រវឹង បើក​ម៉ូតូ​ដួល តែឯង រងរបួស​ធ្ងន់​

ទំនងជា​ផឹកស្រា​ស្រវឹង បើក​ម៉ូតូ​ដួល តែឯង រងរបួស​ធ្ងន់​