រថយន្ត​ពាក់​ស្លាក​លេខ “​រាជការ​” បើ​កបំ​បុក​ម៉ូតូ​ប៉ូលិស ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

ភ្នំពេញ​: មន្ត្រីប៉ូលិស ២​នាក់ ក្នុងនោះ ម្នាក់​បាន​ស្លាប់ និង​ម្នាក់​រងរបួស​ធ្ងន់ បង្កឡើង​ដោយ​រថយន្ត​ម៉ាក​TUNDRA មួយគ្រឿង​ពាក់​ស្លាក​លេខ "​រាជការ​" បើ​កបំ​បុក​ម៉ូតូ កាលពី​យប់​ថ្ងៃ​១៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​១៥១ ព្រំប្រទល់​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​មន្ត្រីនគរបាល ដែល​រថយន្តបុក​បណ្តា​ល​អោយស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ រួមមាន​៖ លោក​អនុសេនីយ៍ត្រី សៅ សំណាង មន្ត្រី​ផ្នែក​សេនាធិការ (​ស្លាប់​) និង​លោក​ព្រិ​ន​បាល​ឯក កៅ ស៊ា​ង​ហេង មន្ត្រី​ផ្នែក​ព្រហ្មទណ្ឌ (​របួសធ្ងន់​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​)​។​

​គួរ​រំលឹក​ផងដែរ​ថា នៅ​យប់កើតហេតុ ក្រុម​ល្បាត​មាន​ម៉ូតូ ៤​គ្រឿង គ្នា​៨​នាក់ ល្បាត​តាមផ្លូវ​លេខ​១៥១ រហូតដល់​ភ្នំ​រាប ក៏បាន​ជួបនឹង​រថយន្ត​សង្ស័យ​ខាងលើ ដែល​បើក​បន្ត កន្ទុយ​គ្នា ៤​គ្រឿង និង​១​គ្រឿង​ទៀត បិទគូថ​ពីក្រោយ​បើក​ចំងាយ ២00​ម៉ែត្រ ទៅ​៣00​ម៉ែត្រ​ពីគ្នា (​រថយន្ត​ធុន​ត្រា​ល្មើស​) បើក​ក្នុង​ល្បឿន​លឿន ដោយមាន​ការសង្ស័យ (​អាច ករណី​បង្ក​បទល្មើស​ហើយ​បើក​រត់​) ទើប​កំលាំង​ល្បាត​ទាំង​៤​គ្រឿង​ដេញ តាម​ពីក្រោយ​ហើយ​ត្រូវ​រថយន្ត​ធុន​ត្រា ដែល​បិទគូថ​ពីក្រោយ​បាន​បើ​កបំ​បុក​អូស​កំលាំង​នគរបាល​តែម្តង នៅជាប់​ព្រំប្រទល់​សង្កាត់ ព​ន្សាំ​ង និង​ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​ក្រុម​រថយន្ត​ទាំងនោះ គេ​សង្ស័យថា កំពុង​ដឹកឈើ​ប្រណីត​ខុសច្បាប់ ពេល​សមត្ថកិច្ច​ដេញតាម ទើប​រថយន្ត​បិទគូទ​ខាងលើ បំ​បុក​សម្លាប់​តែម្តង​។​

​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ បាន​សំណូមពរ ដល់​ថ្នាក់ដឹកនាំ​ខាងលើ គួរ​ចាត់វិធានការ ចំពោះ​បញ្ហា​នេះ​ផង បើ​ចាប់​ជនល្មើស និង​អ្នក​នៅ​ពីក្រោយ​ខ្នង​មិនបាន គឺ​ពិតជា អន់​ណាស់​។ រហូតមកដល់​ពេលនេះ​កម្លាំង​សមត្ថកិច្ច នៅ​ទាន់​ស្រាវជ្រាវ និង​ចាប់​ជនល្មើស​បើករថយន្ត​បំ​បុក​កម្លាំង​សមត្ថកិច្ច បណ្តាលអោយ​ស្លាប់ និង​របួស​នោះ យកមក​ចាត់ការ​តាមច្បាប់​នៅឡើយ​ទេ​៕H/S

រថយន្ត​ពាក់​ស្លាក​លេខ "​រាជការ​"  បើ​កបំ​បុក​ម៉ូតូ​ប៉ូលិស ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​