​ប៉ូលិស​បង្កើន​ល្បាត ត្រួតពិនិត្យនៅ​ប៉ៅ​យ​ប៉ែត កន្លែង​វេរ​លក់ ដូរ​មាស លុយ​បិទទ្វារ​

បន្ទាយមានជ័យ: កន្លែង​វេរ​លក់ ដូរ​មាស​លុយ ធំ​ភាគច្រើន នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​បង្ខំចិត្ត​បិទទ្វារ មិន​ធ្វើ​អាជីវកម្ម ដោយ​ភ័យខ្លាច​នឹង​ព័ត៌មាន ពី​អំពើ​ប្លន់​ប្រដាប់ អាវុធ ជា​បន្តបន្ទាប់ នៅ​ខេត្ត រាជធានី​មួយចំនួន ក្នុងប្រទេស​។​
   
​លោក​វរសេនីយ៍ អ៊ុំ សុផល អធិការនគរបាល ក្រុង​ប៉ោយប៉ែត បានអោយដឹង​នៅ​ថ្ងៃទី​២០​ធ្នូ​ថា​: ប៉ូលិស​ក្រុង និង​សង្កាត់​ទាំង​៣ នៅ​ក្រុង​ប៉ោយប៉ែត បាន​បង្កើន​ល្បាត ត្រួតពិនិត្យ​សន្តិសុខ នៅតាម​កន្លែង​វេរ លក់ដូរ​មាស់ប្រាក់ លុយ ផ្សារ​កន្លែង​អាជីវកម្ម និង​លំនៅឋាន​ពលរដ្ឋ​ទាំងឡាយ នៅ​ក្ន​នុង​ក្រុង​ប៉ោយប៉ែត នៅ​ព្រឹក និង​ល្ងាច ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥​។​
     
​លោក​បាន​និយាយ​បន្តថា​: ក្នុងការ​ទទួលខុសត្រូវ តាម​តួនាទី ភារកិច្ច និង​បទបញ្ជា​ថ្នាក់លើ តាម​ឋានានុក្រម នគរបាល​សង្កាត់ និង​ក្រុង នៅ​ប៉ោយប៉ែត បាន​ចាត់​កំលាំង​នគរបាល អោយ​ចុះ​ល្បាត​គ្រប់​សង្កាត់​ទាំង​៣ ពិសេស​នៅតាម​កន្លែង ហាង​លក់​គ្រឿងអលង្កា និង​តាម​ផ្សារ​គ្រប់កន្លែង ក្នុងភូមិ​សាស្ត្រ​ទឹកដី ក្រុង​ប៉ោយប៉ែត​។​
     
​បច្ចុប្បន្ន គណ​:​បញ្ជាការ​ឯកភាព​ខេត្ត ក៏​ដូច​លោក​ឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការ​នរគ​បាល ខេត្តបន្ទាយមានជ័យ បានដាក់​ផែនការ​យ៉ាង​ម៉ឺងម៉ាត់ ក្នុងការ​ថែរក្សា​ការពារ សន្តិសុខ ជូន​ប្រជាពលរដ្ឋ និង​អាជីវករ និង​ជាពិសេស ទប់ស្កាត់ បង្ក្រាប​នូវ​អំពើចោរកម្ម ឃាតកម្ម និង​អសន្តិសុខ​សង្គម សាធារណ​:​។​
    
​សូម​រំលឹកថា ជា​បន្តបន្ទាប់​មកនេះ មាន​អំពើ​ប្លន់​ប្រដាប់អាវុធ បានជា​បន្តបន្ទាប់ យ៉ាង​កក្រើក​ក្នុង​ខេត្ត​មួយចំនួន លើ​គោលដៅ​អាជីវករ លក់​មាស ប្តូរប្រាក់ ឬ​វេរ​ប្រាក់ និង​អ្នកមាន​ប្រាក់ អ្នក​ម្ចាស់​ម៉ូតូ នៅតាម​បណ្តា​ខេត្ត រាជធានី​មួយចំនួន​។​

​ចំពោះ​ក្រុង​ប៉ោយប៉ែត គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២០ ធ្នូ​នេះ កន្លែង​វេរ​លុយ កន្លែង​លក់ ប្តូរ​លុយ និង​មាស​ពេជ្រ​ធំៗ បាន​បិទទ្វារ ដោយ​យ​សារ​បារម្ភ ពី​អំពើ​ប្លន់​។​
 
ពលរដ្ឋ និង​អាជីវករ សំណូមពរ​ដល់​សមត្ថ​កិច្ច អាជ្ញាធរ សូម​បង្កើន​ការបង្ការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស អំពើ​លួច​ប្លន់ អោយបាន​មុន​កើតឡើង ឬ​កុំ​ចាំ​គោ បាត់​សឹម​ធ្វើ​របង ឬ​ក្រោល​នោះ​។ ពោលគឺ​បង្កា​ការពារ កុំអោយ​កើតមាន ដូច​កន្លងមក និង​បច្ចុប្បន្ន នៅ​ភូមិសាស្ត្រ​ក្រុង​នេះ​៕V/S

​ប៉ូលិស​បង្កើន​ល្បាត ត្រួតពិនិត្យនៅ​ប៉ៅ​យ​ប៉ែត កន្លែង​វេរ​លក់ ដូរ​មាស លុយ​បិទទ្វារ​

​ប៉ូលិស​បង្កើន​ល្បាត ត្រួតពិនិត្យនៅ​ប៉ៅ​យ​ប៉ែត កន្លែង​វេរ​លក់ ដូរ​មាស លុយ​បិទទ្វារ​

​ប៉ូលិស​បង្កើន​ល្បាត ត្រួតពិនិត្យនៅ​ប៉ៅ​យ​ប៉ែត កន្លែង​វេរ​លក់ ដូរ​មាស លុយ​បិទទ្វារ​