ស្លាប់​១៤​នាក់ និង​របួសធ្ងន់​ស្រាល ៤៥​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​១៩-២០​ខែធ្នូ​

ភ្នំពេញ: មនុស្ស​៤​នាក់​បាន​ស្លាប់ (​ស្រី​ម្នាក់​) និង​២៦​នាក់​ផ្សេង ទៀត បាន​រងរបួស​ធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥  នេះ បាន​កើតឡើង​ចំនួន ១៣​លើក​។ នេះ​បើ​យោត​តាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​របាយការណ៍​របស់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៣​លើក​នោះ បាន​បណ្តាល​ឲ្យ​ខូចខាត ម៉ូតូ​ចំនួន ១៧​គ្រឿង​, រថយន្ត​ធុន​តូច ១​គ្រឿង​, រថយន្ត​ធុន​ធំ ១​គ្រឿង​, យាន​ផ្សេងៗ ២​គ្រឿង និង​ថ្មើរ ជើង ១​នាក់​។​

​ក្នុងនោះ មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន គ្រោះថ្នាក់​ចរាចរណ៍ គឺ​មក​ជិះ​ក្នុង​ល្បឿន​លឿន​ចំនួន ៨​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក​, មិន​គោរព​សិទ្ធិ ១​លើក​, ប្រជែង​គ្រោះថ្នាក់ ១​លើក​, បត់​គ្រោះថ្នាក់ ១​លើក និង​កត្តា​យានយន្ត ១​លើក​។​

​ចំពោះ​គ្រោះថ្នាក់​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥​នេះ នៅ​ទូទាំងប្រទេស​ចំនួន​១៧​លើក យប់ ៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១០​នាក់ ( ស្រី ២ ) របួសធ្ងន់ ១៤​នាក់ (​ស្រី ១​នាក់​) របួសស្រាល ៥​នាក់ (​ប្រុស​) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ១៦​នាក់ (​យប់ ៨​នាក់​)​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៧​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១១​គ្រឿង រថយន្ត​ធុន​តូច ៦​គ្រឿង​រថយន្ត​ធំ​
 ១​គ្រឿង យាន​ផ្សេងៗ ៧​គ្រឿង និង ថ្មើរជើង ៣​នាក់ ។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន​៖ ល្មើស​ល្បឿន ១១​លើក ស្រវឹង ២​លើក មនុស្ស​ដើរ​ឆ្លងផ្លូវ ១​លើក ប្រជែង​គ្រោះថ្នាក់ ១​លើក មិន​ប្រកាន់​ស្តាំ ១​លើក និង​មិន​គោរព​សិទ្ធិ ១​លើក​។​

​ក្នុងនោះ​រថយន្ត​ដែល​ត្រូវបាន​ផាកពិន័យ សរុប​ចំនួន ៧៤២​គ្រឿង (​រថយន្ត​ធំ ២៤១​គ្រឿង​) ស្មើនឹង ៧៤៣​ករណី ល្មើស​ក្រដាស​ស្នាម​មាន ៤២០​គ្រឿង ស្មើនឹង ៤២១​ករណី ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៣២២​គ្រឿង ស្មើនឹង ៣២២​ករណី ដោយឡែក ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១.១៦០ គ្រឿង​ផងដែរ​៕V/S