មនុស្ស ៩១នាក់បាត់ខ្លួន ក្រោមគំនរ ដីបាក់នៅចិន

ប៉េកាំង៖ ចំនួនមនុស្សបាត់ខ្លួន នៅក្នុងគ្រោះមហន្តរាយ បាក់ដី នៅក្នុងក្រុង ស៊ិនជិន នៃ ខេត្តក្វាងចូវ ភាគខាងត្បូង ប្រទេសចិននោះ ត្រូវបានអាជ្ញាធរអះអាងថា មានរហូតដល់ ៩១នាក់ឯណោះ បន្ទាប់ពី អគារ ៣៣ខ្នង ត្រូវបាន ដីហូរកប់ពីលើ បណ្តាលឲ្យដួលរលំ និង ខូចខាតយ៉ាងដំណំ។ នេះបើ តាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០១៥។

លោកនាយករដ្ឋមន្ត្រីចិន លី ខៃជាង បានបញ្ជាឲ្យមន្ត្រីជំនាញ ធ្វើការស៊ើបអង្កេតជាបន្ទាន់ ចំពោះគ្រោះមហន្តរាយ ខាងលើនេះ ក៏ព្រោះតែវាអាចជាប់ពាក់ព័ន្ធ នឹងការជីកកកាយ នៅឯ ការដ្ឋានសំណង់ ដែលខុសនឹងបច្ចេកទេស ទើបបណ្តាលឲ្យ មានការបាក់ដីនោះ។ គ្រោះ មហន្តរាយ ដែលអាចកើតចេញពី កត្តាមនុស្ស បានកើតឡើងបន្ទាប់ ពីរយៈពេល ៤ខែនៃការផ្ទុះ កំពង់ផែ ធានជីន ដែលបាន ឆក់យកជីវិតមនុស្ស ១៦០នាក់។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ ហើយមកដល់ពេល នេះអាជ្ញាធរចិន កំពុង តែព្យាយាមជួយសង្គ្រោះមនុស្ស ដែលកំពុងជាប់ខ្លួនក្រោមអគារ ដែល កប់នៅក្រោមគំនរដីល្បាប់។

មនុស្សបាត់ខ្លួន ភាគច្រើន ទំនងជាស្ថិតនៅក្នុង គំនរអគារ កម្ពស់ ៤ជាន់ ដែលត្រូវបាន បាក់រលំ ក្រោយពីត្រូវដីភ្នំ ជិតនោះ បាក់សង្កត់ពីលើ៕

មនុស្ស ៩១នាក់បាត់ខ្លួន ក្រោមគំនរ ដីបាក់នៅចិន

មនុស្ស ៩១នាក់បាត់ខ្លួន ក្រោមគំនរ ដីបាក់នៅចិន

មនុស្ស ៩១នាក់បាត់ខ្លួន ក្រោមគំនរ ដីបាក់នៅចិន