ស្ថាន​ទូត​អាមេរិក​ធ្វើ​ការ​ព្រមាន​ដល់​ពលរដ្ឋ​ខ្លួន​ជុំវិញ​ការ​វាយ​ប្រហារ​នៅ​ប្រទេស​ ទុយ​នេ​ស៊ី​

​យោង​តាមសេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌​មាន​ Reuters​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​បានឲ្យ​ដឹង​ថា ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស ទុយ​នេស៊ី បាន​ធ្វើ​ការ​ព្រមាន​ដល់​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​មិន​ឲ្យ​ដើរ​ទិញ​ទំនិញ​តាម​បណ្តា​ហាង​ធំៗនៅ​ក្នុង​រដ្ឋធានី ទុយនីស បន្ទាប់ពី​មាន​ដំណឹង​ពីការ​គំរាម​វាយប្រហារ​ពីសំណាក់​ក្រុមសកម្មជន​នៅ​ទី​នោះ​។​​ស្ថាន​ទូត​អាមេរិក​ធ្វើ​ការ​ព្រមាន​ដល់​ពលរដ្ឋ​ខ្លួន​ជុំវិញ​ការ​វាយ​ប្រហារ​នៅ​ប្រទេស​ ទុយ​នេ​ស៊ី​
​ក្រោយ​ពី​ការធ្វើ​បដិវត្តន៍​ទម្លាក់លោ​ក Ben Ali ​កាល​​ពី​​ឆ្នាំ​២០១១កន្លង​ទៅ ​ប្រទេស ទុយនេស៊ី បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ​ពី​សំណាក់​ពួក​សកម្មជន ​បន្ទាប់ពីប្រទេសស្ថិតនៅ​​ក្នុងពិភព​អារ៉ាប់មួយនេះ បាន​ក្លាយ​ជា​និមិត្តសញ្ញានៃការផ្លាស់​ប្តូរពីរ​របប​ផ្តាច់​ការទៅ​កាន់លិទ្ធិប្រជាធិបតេយ្យ។​
​គួរ​រំលឹក​ថា ​ប្រទេស ទុយ​នេ​ស៊ី ​កំពុង​ស្ថិត​នៅ​ក្នុងការ​ដាក់​ប្រទេសក្នុ​ង​ភាព​អាសន្ន ក្រោយ​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​លើ​អង្គរក្ស​ប្រធានា​ធិបតីដោយបាន​ចំរថយន្តមួយ​គ្រឿងបណ្តាល​ឲ្យស្លាប់​មនុស្ស​១២​នាក់​៕

ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ Reuters