​ស្ពាន​អាកាស​តិច​ណូ​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦

​រាជធានី​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ឲ្យ​ដឹងថា ស្ពាន​អាកាស​តិច​ណូ និង​ផ្លូវ​ក្រោម​ដី នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​នៅ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៦​ខាងមុខនេះ​។​

​គួរ​បញ្ជាក់ថា ស្ពាន​អាកាស​តិច​ណូ និង​ផ្លូវ​ក្រោម​ដី មាន​ប្រវែង​៣៨២​ម៉ែត្រ និង​ទទឹង​១៥,៨​ម៉ែត្រ ផ្លូវ​ក្រោម​ដី​មាន​ប្រវែង ៣៥៦​ម៉ែត្រ ទទឹង ៦-៨​ម៉ែត្រ ស្ថិតនៅ​ប្រសព្វ​មហាវិថី​សហព័ន្ធរុស្ស៊ី មហាវិថី​គីម​អិ​ល​ស៊ុ​ង និង​មហាវិថី​ម៉ៅ​សេទុង ត្រង់​ភ្លើងស្តុប​តិច​ណូ​៕

​ស្ពាន​អាកាស​តិច​ណូ​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦