ឆ្នាំ២០១៥​សាលាឧទ្ឋរណ៍ជំនុំជម្រះរឿង​ព្រហ្មទណ្ឌ​សរុប១៣៥៩រឿង

រាជធានីភ្នំពេញ ៖​ សំណុំរឿងព្រហ្មទណ្ឌសរុប១៣៥៩រឿង ​បានត្រូវសាលាឧទ្ឋរណ៍​លើកយកមកជំនុំជម្រះរួច​ហើយក្នុងឆ្នាំ២០១៥ ​ក្នុងចំណោមសំណុំរឿង​សរុប២៣៧៧រឿង។ តួលេខនេះ ​បានត្រូវបង្ហាញឡើងនៅក្នុង​សន្និបាតបូកសរុបការងារ​ប្រចំាឆ្នាំ២០១៥ និង​ លើកទិសដៅការងារឆ្នាំ២០១៦​របស់សាលាឧទ្ឋរណ៍ ​ដែលបា្ររព្ឋធ្វើនៅសណ្ឋាគារ​ភ្នំពេញ នាព្រឹកថ្ងៃទី២១​ ធ្នូ ២០១៥ នេះ ។

បើតាមរបាយការណ៍ដដែល​ សំណុំរឿងរដ្ឋប្បវេណីគិតទាំងអង្គ​សេចក្តីនិងដីកាសម្រេច​សរុបនៅឆ្នាំ២០១៥មាន​ចំនួន៤០០៥រឿង ​ហើយបន្តចាត់ការ​នៅឆ្នាំ២០១៦ មានចំនួន​៣០៥៦រឿង ​។ ព័ត៌មានលម្អិតនឹង​មានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕