​ពាន​រង្វាន់​​​អន្តរ​ក្រសួង​-ស្ថាប័ន ឆ្នាំ​​២០១៥ រក​ឃើញ​ជើង​ឯក​ម្សិល​មិញ

​​ក្រសួង​សុខាភិបាល​​បាន​​ក្លាយ​ជា​ជើង​ឯក​ពាន​រង្វាន់​បាល់​ទាត់​មិន​អាជីព​អន្តរ​ក្រសួង​-ស្ថាប័ន ក្រោយ​យក​ឈ្នះ​ក្រុម​​​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​​៦-១ ​កាល​ពី​ថ្ងៃ​ទី២០ ​ខែ​ធ្នូ ឆ្នាំ២០១៥ នៅ​ទីលាន​​​​ស្មៅ​សិប្បនិមិត្ត​​ Premium Sport ។

 ​ពាន​រង្វាន់​​​អន្តរ​ក្រសួង​-ស្ថាប័ន ឆ្នាំ​​២០១៥ រក​ឃើញ​ជើង​ឯក​ម្សិល​មិញឯកឧត្ដម​ ហ៊ុន ម៉ានី  ឡើង​ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ

មុន​ពេល​​ការ​ប្រកួតវគ្គ​​ផ្ដាច់​ព្រ័ត្រ​ចាប់​ផ្ដើម​ឯក​ឧត្ដម​ ហ៊ុន ម៉ានី ​ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា លោក​ពិត​ជា​មា​ន​ភាព​សប្បាយ​រីក​រាយ​បំផុត​ ដែល​ការ​រៀប​ចំ​កម្ម​វិធី​ប្រកួត​ទទួល​បាន​ជោគជ័យ​​។ ឆ្នាំ​នេះ​លោក​មើល​ឃើញ​ថា មាន​បណ្ដា​ក្រុម​ហ៊ុន​​ចូល​រួម​​ឧបត្ថម្ភ​​ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ​​ ការ​ចូល​រួម​នេះ​គឺ​ជា​ជោគជ័យ​មួយ​ដ៏​ធំធេង​សម្រាប់​ការ​រៀប​ចំ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។

​​ឆ្លង​កាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ក្រុម​​​បាល់​ទាត់​មក​ពី​ក្រសួង​សុខាភិបាល​បាន​យក​ឈ្នះ​ក្រុម​​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​​ដើម្បី​ដណ្ដើម​យក​ជើង​ឯក​។ ចំណែក​ក្រុម​​ក្រសួង​អប់រំ​​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៣ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ក្រសួង​ពាណិជ្ជកម្ម​​១-០។

​សម្រាប់​ប្រាក់​រង្វាន់​ក្រុម​​លេខ១ ទទួល​បាន​២លាន​រៀល​ ជើង​ឯក​រង​ទទួល​បាន​១ លាន​ ៥​សែន​រៀល និង​ចំណាត់​ថ្នាក់​លេខ៣ ទទួល​បាន១ លាន​រៀល​។ ​​​បើ​តាម​ការ​បញ្ជាក់​របស់​ពិធី​ករ​ប្រកាស​ក្នុង​ពេល​កីឡាករ​កំពុង​ប្រកួត​បាន​ឲ្យ​ដឹង​ថា ​ប្រាក់​រង្វាន់​សរុប​​ចំនួន​ ៤លាន​​កន្លះ​​ខាង​​លើ​ នឹង​យក​ទៅ​​រៀប​ចំ​​សម្រាប់​​អំពើ​មនុស្សធម៌​ផ្សេងៗ។

​កម្ម​វិធី​ប្រកួត​បាល់​ទាត់​មិត្ត​ភាព​អន្តរ​ក្រសួង​-ស្ថាប័ន ត្រូវ​បាន​បង្កើត​ឡើង​ជា​លើក​ទី​៣ គិត​​ទាំង​ឆ្នាំ​២០១៥ ​​ដែល​បាន​រៀប​ចំ​ឡើង​តាំង​ពី​ថ្ងៃ​ទី២៣ តុលា ឆ្នាំ​២០១៥ ៕

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​

​​