Mourinho ​ចង់​ដឹក​នាំ​ Man Utd ​អត់​ខ្វល់​រឿង​​ Real ចាប់​​អារម្មណ៍


Mourinho ​ចង់​ដឹក​នាំ​ Man Utd ​អត់​ខ្វល់​រឿង​​ Real ចាប់​​អារម្មណ៍

Jose Mourinho ​សង្ឃឹម​ថា​នឹង​អាច​​ឡើង​កាន់​តំណែង​អ្នកចាត់ការ​ក្រុម​ Manchester United ​ទោះ​បី​ពេល​នេះ​ក្រុម​ចាស់​របស់​លោក​ Real Madrid បាន​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​យ៉ាង​ណា​ក៏​ដោយ។

 

Mourinho ​ចង់​ដឹក​នាំ​ Man Utd ​អត់​ខ្វល់​រឿង​​ Real ចាប់​​អារម្មណ៍

Jose Mourinho (ឆ្វេង)

 

អតីត​អ្នកចាត់ការ​ក្រុម​ Chelsea រូប​នេះ ចង់​នៅ​ទឹក​ដី​អង់គ្លេស​ជា​បន្ត​ និង​ចង់​បាន​ការងារ​នៅ​កីឡដ្ឋាន​ Old Trafford ​បើ​សិន​ជា​ Louis van Gaal ​ត្រូវ​បាន​បិសាច​ក្រហម បណ្ដេញ​ចេញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

 

​Van Gaal ​កំពុង​តែ​ស្ថិត​​នៅ​លើ​កៅអី​មួយ​ដ៏​ក្ដៅ​ហើយ បន្ទាប់​ពី​៦​ប្រកួត​ចុង​ក្រោយ​របស់​ Man Utd មិន​ឈ្នះ​សោះ ​ចាញ់​៣​ប្រកួត​​ចុង​ក្រោយ​ជាប់ៗ​គ្នា ​និង​តាំង​ពី​​​ធ្លាក់​ចេញ​ពី​ UEFA Champions League មក។ មាន​ពាក្យ​ចចាមអារ៉ាម​ថា បើ​ Man Utd ចាញ់​ Stoke City​ នៅ​សប្ដាហ៍​ក្រោយ​ទៀត នោះអ្នកចាត់ការ​សញ្ជាតិ​ហូឡង់​រូប​នេះ នឹង​ត្រូវ​អស់​តំណែង។

 

Mourinho ​ចង់​ដឹក​នាំ​ Man Utd ​អត់​ខ្វល់​រឿង​​ Real ចាប់​​អារម្មណ៍

Louis van Gaal

 

Mourinho តែង​មាន​ក្ដី​ស្រមៃ​លាក់​ក្នុង​ចិត្ត​យូរ​ណាស់​ហើយ ​ដើម្បី​ចង់​ដឹក​នាំ​ក្រុម​បិសាច​ក្រហម ហើយ​ក៏​ធ្លាប់​ជា​បេក្ខភាព​ត្រៀម​ជំនួស​ Sir Alex Ferguson កាល​ឆ្នាំ​២០១៣ មុន​ពេល​ Man Utd តែង​តាំង​ David Moyes ​ផង​ដែរ៕

 

-ចុចអាន៖ Beckham ​បង្ហាញ​​​ក្ដី​​គោរព​​ដ៏​ធំ​ដល់​ Mourinho ក្រោយ​​ Chelsea ​បណ្ដេញ​ចេញ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror