Barca សម្លឹក​រក​ការ​ឈ្នះពាន​បន្ថែម​ទៀត​ក្រោយ​ពី​ឈ្នះ​ពាន World Cup

ខ្សែ​ប្រយុទ្ធ Luis Suarez របស់​ក្រុម Barcelona បាន​ធ្វើ​ការ​​ព្រមាន​ថា ក្លិប​យក្ស​​​អេ​ស្ប៉ាញ​​របស់​ខ្លួន​មួយ​នេះ នឹង​ស្រេក​ឃ្លាន​​សម្រាប់​ការ​ឈ្នះពាន​បន្ថែម​ទៀត ក្រោយពី​បាន​ឈ្នះពាន Club World Cup ​ជា​លើក​ទី​៣​។

barcelonaខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អ៊ុយ​រូហ្គាយ​រូប​នេះ ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ក្នុង​តង់​ទី​២ ខណៈ​ដែល​ក្រុម​ម្ចាស់​ជើង​ឯក​អឺ​រ៉ុប Barcelona បាន​​ផ្តួល​​ក្រុម​អាហ្សង់​ទីន River Plate យ៉ាង​ចាស់​ដៃក្នុង​លទ្ធ​ផល ៣-០ ក្នុង​ការ​ប្រកួត​​វគ្គ​ពាក់​ផ្តាច់​ព្រ័ត្រ​កាលពី​ថ្ងៃ​អាទិត្យក្នុង​ទីក្រុង Yokohama នៅ​មុន​ពេល​​បញ្ជាក់​​ថា ការ​ស្រេក​ឃ្លាន​របស់​ក្រុម Barelona ក្នុង​ការ​ឈ្នះ​ពាន​​នឹង​មិន​បញ្ចប់​ឡើយ ក្រោយ​ពី​បាន​ឈ្នះ​ពាន​ជា​លើក​ទី​៥​ក្នុង​​ឆ្នាំ​២០១៥​នេះ​។ Suarez បាន​ឲ្យ​ដឹង​ថា៖ «ក្រោយពី​​ការ​យុទ្ធ​​នា​ការ​មួយ​ដូច​នេះ សមា​​ជិក​ភាព​ច្រើន​ក្នុង​ក្រុម​នេះ នឹង​មាន​​អារម្មណ៍​​ចង់​សម្រាក​​យ៉ាង​ខ្លាំង​។ យើង​ត្រូវ​តែ​​គេច​ឲ្យផុត​ពី​​បញ្ហា​នោះ ហើយ​យើង​មាន​​បំណង​​ក្នុងការ​ឈ្នះពាន​​បន្ថែម​​ទៀត​ហេតុនេះ យើង​​នឹងក្លាយ​ជា​ក្រុម​ដ៏ខ្លាំង​បំផុត​ក្នុងពិភព​លោក​»​។ លោក Josep Maria Bartomeu ប្រធានក្លិប Barcelona បាន​ចាត់​ទុក Lionel Messi ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុតមិន​ធ្លាប់​មាន ក្រោយ​ពី​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​អាហ្សង់​រីន​រូប​នេះ បាន​វិល​ពី​បញ្ហា​គ្រោះ​ក្នុង​តម្រង់​នោម​ដើម្បី​រក​គ្រាប់​បាល់​បើក​ឆាក​របស់ Barcelona​។ លោក​បាន​ឲ្យ​​ដឹង​ថា៖ «Leonel Messi គឺ​ជា​កីឡាករ​ដ៏ឆ្នើម​បំផុត​ក្នុង​ប្រវត្តិ​​សាស្ត្រ​កីឡា​បាល់​ទាត់​។ វា​ពិត​ជា​អ្វី​ដែល​យើង​​សម្រេច​បាន​»​។ Messi បានក្លាយ​​ជា​កីឡាករ​ដំបូង​ក្នុង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​​ក្នុង​រាល់​ការ​ប្រកួត Club World Cup វគ្គ​ផ្តាច់​ព្រ័ត្រ​ទាំង​បី ក្រោយ​ពី​​បាន​​ជួយ​ឲ្យ​ក្រុម Barcelona ឈ្នះ​ពាន​​​នេះ​កាល​ពីឆ្នាំ​២០០៩ និង​ឆ្នាំ​២០១១ ដែលនៅ​ពេលនោះ​រូប​គេ​បាន​ស៊ុត​បាល់​​​បញ្ចូល​ទី​យ៉ាង​ល្អ​ក្នុង​រយៈ​ពេល​៩​នាទី​ចុង​ក្រោយ​ក្នុង​តង់​ទី​១​។ ប៉ុន្តែ Suarez គឺ​ជា​អ្នក​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​ជាង​គេ​​ជាមួយ​នឹង​ការ​រក​បាន​២​គ្រាប់ ក្លាយ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​យុទ្ធនាការ​នេះ និង​ឈ្នះ​ស្បែង​ជើង​មាស ក្រោយ​ពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៥​​គ្រាប់​ក្នុង​ចំណោម​ការ​ប្រកួត​២​លើក​ក្នុង​ប្រទេស​ជប៉ុន​៕
ប្រភព​ព័ត៌​មាន៖ Channel News Asia