Axis Residences និង​ធនាគារ​ហ្វីលីព​បង្កើត​កម្មពិធី​ Networking និង​ការ​ក្រេប​រសជាតិ​ស្រា​ក្រហម​


Axis Residences និង​ធនាគារ​ហ្វីលីព​បង្កើត​កម្មពិធី​ Networking និង​ការ​ក្រេប​រសជាតិ​ស្រា​ក្រហម​

​នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥ ម្សិលមិញ​នេះ នៅ​ការិយាល័យ​លក់រ​បស់​ខុន​ដូ Axis Residences មានកម្ម​ពិធី​មួយ​ដែល​មាន​ការ​ចូលរួម​នូវ​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ​យ៉ាង​ច្រើន ហើយ​កម្ម​ពិធី​នេះ​ធ្វើ​ឡើង​ដោយ​មាន​ការ​សហការ​រវាង​ក្រុមហ៊ុន Spring CJW Development Pte Ltd និង​ធនាគារ​ហ្វីលីព (Phillip Bank) ។

 

គោលបំណង​ដែល​ជំរុញ​ឲ្យ​មាន​ការ​រៀប​ចំ​កម្ម​ពិធី​នេះ​ឡើង​គឺ​ដើម្បី​ចែក​រំលែក​ដល់​អ្នក​វិនិយោគ​ទាំងអស់​បាន​ជ្រាប​កាន់​តែ​ច្បាស់​នូវ​ឱកាស​វិនិយោគ​ដែល​ទទួល​បាន​ផល​ចំណេញ និង​ពន្យល់​ដល់​អ្នក​វិនិយោគ​ឲ្យ​ដឹង​ពី​នីតិវិធី​ក៏​ដូចជា​អាជ្ញាប័ណ្ណ​ផ្សេងៗ​ដែល​ត្រូវ​មាន​ក្នុង​នាម​ជា​អ្នក​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ក្នុង​ពិធី​នេះ​ផង​ដែរ​យើង​សង្កេត​ឃើញ​ថា មាន​ការ​ទទួល​ទាន​អាហារ និង​ស្រា​ក្រហម​ដើម្បី​ជា​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ និង​សប្បាយ​រីករាយ​ផងដែរ​។​

 

Axis Residences និង​ធនាគារ​ហ្វីលីព​បង្កើត​កម្មពិធី​ Networking និង​ការ​ក្រេប​រសជាតិ​ស្រា​ក្រហម​

 

លោក​ ជីន គ្រីស្តិ​ស្ទុប​ហ្វឺ (Mr. Jean-Christophe Bernardin) ដែល​ជា​អ្នកជំនាញ​ខាង​ស្រា​ក្រហម​នៃ​ក្រុមហ៊ុន​ស្រា​ក្រហម Auskhmer Import Export Co., Ltd បាន​មាន​ប្រសាសន៍​ថា ក្នុង​កម្ម​ពិធី​នេះ​លោក​បាន​ធ្វើ​ការ​ចែក​រំលែក​នូវ​ចំណេះ​ដឹង និង​ការ​ពេញ​ចិត្ត​ចំពោះ​ស្រា​ក្រហម​នេះ​ដល់​អ្នកវិនិយោគ​ទាំងអស់​ដែល​បាន​ចូលរួម​ឲ្យដឹង​អំពី​គុណសម្បត្តិ​យ៉ាងពិ​សេស​នៃ​ស្រាក្រហម​ទាំង​៣​ប្រភេទ​ដែល​អ្នកវិនិយោគ​ទាំងអស់​បាន​ទទួល​ទាន​ក្នុង​​ពិធី​នេះ​។​

 

Axis Residences និង​ធនាគារ​ហ្វីលីព​បង្កើត​កម្មពិធី​ Networking និង​ការ​ក្រេប​រសជាតិ​ស្រា​ក្រហម​

 

​លោក Anthony Ong នាយក Spring CJW Development Pte Ltd មាន​ប្រសាសន៍​ថា “​ខ្ញុំ​យល់​ឃើញ​ថា ប្រជាជន​ខ្មែរ​នៅ​តែ​ជា​សរសរ​គ្រឹះ​នៃ​សេដ្ឋកិច្ច​អចលនវត្ថុ​ក្នុង​ប្រទេស​កម្ពុជា​។ នៅ​ពេល​ដែល​មាន​ផ្លូវ​រថភ្លើង​ភ្ជាប់​បណ្តា​ប្រទេស​អាស៊ាន ក៏​ដូចជា​សមាហរណកម្ម​អាស៊ាន​ខាងមុខ​នេះ​ នឹង​ជំរុញ​ប្រជាជន​កម្ពុជា​៧៤%​ឲ្យ​មាន​ការ​ឡើង​នូវ​ប្រាក់​ចំណូល​ខ្ពស់​ជាង​មុន​។ ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ទៀត នឹង​ទទួល​បាន​ការ​អប់រំ​ល្អ​ប្រសើរ ហើយ​ប្រាក់​ខែ​នឹង​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​។ ប្រជាជន​កម្ពុជា​ដឹង​យ៉ាង​ច្បាស់​នូវ​របៀប​រស់នៅ​ដែល​ពួកគាត់​ចង់បាន​។ ក្នុងនោះ Axis Residences ជា​ខុន​ដូ​ដែល​មាន​ឧបករណ៍​ប្រើ​ប្រាស់​សម្រាប់​កម្សាន្ត​គ្រប់​ប្រភេទ​ដែល​ជន​ជាតិ​កម្ពុជា​ទាំង​អស់​នឹង​មាន​មោទនភាព​ដែល​បាន​ឃើញ​ខុនដូ​នេះ​ក្នុង​ប្រទេស​កម្ពុជា​។​”

 

ការ​រចនា​ម៉ូដ​របស់​ខុន​ដូ Axis Residences ជា​ការ​រចនា​កម្រិត​ស្តង់ដារ​អន្តរជាតិ និង​ជា​សិល្បៈ​នៃ​ការ​រស់​នៅ​បែប​សហសម័យ​។ លោក Julian Jong ​នាយក​ក្រុមហ៊ុន AGA Architect Pte Ltd និង​ជា​ស្ថាបត្យក​រ និង​អ្នក​រចនា​គំរោង​ខុន​ដូ Axis Residences បាន​បញ្ជាក់​ថា ការ​រចនា​ម៉ូដ​ខុន​ដូ Axis Residences ពិត​ជា​ការ​រចនា​ម៉ូដ​បែប​ស្តង់ដារ​សិង្ហបុរី​។ ប្រជាជន​កម្ពុជា​នឹង​ភ្ញាក់ផ្អើល និង​កោត​ស្ងប់ស្ងែង​ចំពោះ​ខុន​ដូនេះ នៅ​ពេល​ខុន​ដូ​នេះ​លេច​ជា​រូបរាង​ឡើង​។

 

​លោក ខេង ដែល​ជា​អតិថិជន​ខុន​ដូ Axis Residences មាន​ប្រសាសន៍​ថា លោក​ពិតជា​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ទិញ​ខុនដូ​នៅ Axis Residences ព្រោះ​លោក​ទទួល​បាន​ខុនដូ​ដែល​មាន​តម្លៃ​ស័ក្ដិសម​នឹង​ទឹកប្រាក់​ដែល​លោក​ចំណាយ​ក្នុង​ការ​ទិញ​ ជា​ពិសេស​ការ​រចនា​ម៉ូដ​របស់​ខុនដូ​នេះ ដូច​នឹង​អ្វី​ដែល​លោក​បាន​ឃើញ​នៅ​ប្រទេស​សិង្ហបុរី​។ លោក​បាន​បញ្ជាក់​ទៀត​ថា លោក​នឹក​ស្មាន​មិន​ដល់​ថា​កម្ពុជា​មាន​ខុន​ដូ​ដែល​មាន​ស្តង់ដារ​អន្តរជាតិ​បែបនេះ​សោះ​ពី​មុន​មក​។ លោក​បន្ថែម​ទៀត​ថា ការ​វិនិយោគ​លើ​ខុន Axis Residences ពិតជា​ទទួល​បាន​ផល​ចំណេញ​ទាំង​ក្នុង​រយៈ​ពេល​ខ្លី និង​រយៈ​ពេល​យូរ​អង្វែង​ផង​ដែរ​។ លោក​បាន​ពន្យល់​ថា ផល​ចំណេញ​ក្នុង​រយៈ​ពេល​ខ្លី គឺ​នៅ​ពេល​លោក​អ្នក​ទិញ​អចលនទ្រព្យ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​ដែល​ជា​កន្លែង​មាន​ការ​ឈាន​ចូល​ក្នុង​ទីផ្សារ​ខ្ពស់​ (​ថ្លៃ​) ចំណែក​ផល​ចំណេញ​ក្នុង​រយៈ​ពេល​យូរ​អង្វែង​ជា​ទី​កន្លែង​ដែល​លោក​អ្នក​ទិញ​អចលនទ្រព្យ​នៅ​ឆ្លា​យ​ពី​ទីក្រុង​ជិត​អាកាសយានដ្ឋាន​ដែល​មាន​កម្រិត​ចូល​ក្នុង​ទីផ្សារ​ទាប​តែ​ផល​ចំណេញ​ខ្ពស់​ក្រៃលែង​។ ចំណែក​ខុន​ដូ Axis Residences គឺ​មាន​ទាំង​២ ទាំង​ផល​ចំណេញ​រយៈ​ពេល​ខ្លី និង ផល​ចំណេញ​រយៈពេល​យូរ​អង្វែង​។

 

ព័ត៌មាន​បន្ថែម​៖ www.springcjw.com / 023 6368 005 / 010777 472 ៕

 

Axis Residences និង​ធនាគារ​ហ្វីលីព​បង្កើត​កម្មពិធី​ Networking និង​ការ​ក្រេប​រសជាតិ​ស្រា​ក្រហម​

 

Axis Residences និង​ធនាគារ​ហ្វីលីព​បង្កើត​កម្មពិធី​ Networking និង​ការ​ក្រេប​រសជាតិ​ស្រា​ក្រហម​

 

Axis Residences និង​ធនាគារ​ហ្វីលីព​បង្កើត​កម្មពិធី​ Networking និង​ការ​ក្រេប​រសជាតិ​ស្រា​ក្រហម​

 

អត្ថបទ៖ ពាណិជ្ជកម្ម