​ត្រី​រាប់​រយ​តោន ​​ងាប់​អណ្ដែត​ពេញ​ផ្ទៃ​បឹង​នៅ​ឥណ្ឌូណេស៊ី

​ក្រុម​អ្នក​នេសាទ​​បាន​ចេញ​​ដួស​​​​ត្រី​អណ្ដែត​​​តាម​ផ្ទៃ​ទឹក ក្រោយ​ត្រី​រាប់​ពាន់​ក្បាល​​បាន​ងាប់​នៅ​ជិត​បឹង Citra Lake ​ដែល​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ និង​អាជ្ញាធរ​ទាល់​គំនិត​មិន​​​ទាន់​ដឹង​មូល​ហេតុ​ពិត​ប្រាកដ។

​ត្រី​រាប់​រយ​តោន ​​ងាប់​អណ្ដែត​ពេញ​ផ្ទៃ​បឹង​នៅ​ឥណ្ឌូណេស៊ី

​ត្រី​​ងាប់​រាប់​រយ​តោន​​ជិត​ទីក្រុង​ចាការតា ​ត្រូវ​គេ​សង្ស័យ​​បណ្ដាល​មក​ពី​​មាន​ភ្លៀង​​ធ្លាក់​ខ្លាំង​ជុំ​វិញ​តំបន់​នោះ និង​នាំ​ឲ្យ​​កម្រិត​ទឹក​ឡើង​ភ្លាមៗ​ ដែល​​​​ការ​ផ្លាស់​ប្ដូរ​លក្ខខ័ណ្ឌ​នេះ​ធ្វើ​ឲ្យ​ត្រី​​​មិន​ទាន់​ស៊ាំ។ ម្យ៉ាង​​វិញ​ទៀត ​​អ្នក​ជំនាញ​ថា​អាច​បណ្ដាល​មកពី​​ខ្វះ​អុកស៊ីហ្សែន​ក្នុង​ទឹក​ដែរ។​

​​​​​​​​ទោះ​ជា​មិន​ទាន់​ដឹង​មូល​ហេតុ​ពិត​ប្រាកដ ​​ក្រុម​អ្នក​នេសាទ អ្នក​ភូមិ និង​អ្នក​ស្ម័គ្រចិត្ត​​​ជាច្រើន​នាក់ ក្បែរ​តំបន់​នោះ​​ៗ ត្រូវ​បង្ខំ​ចិត្ត​ចេញ​សម្អាត​ស្រង់​ត្រី​ឡើង ជៀស​វាង​កុំ​ឲ្យ​មាន​ត្រី​ងាប់​ជា​បន្ត​ទៀត។

​ត្រី​រាប់​រយ​តោន ​​ងាប់​អណ្ដែត​ពេញ​ផ្ទៃ​បឹង​នៅ​ឥណ្ឌូណេស៊ី

​អ្នក​នេសាទ​​​វ័យ ៤៧​ឆ្នាំ​ម្នាក់​ចូល​រួម​ក្នុង​ការ​បោស​សម្អាត​នោះ​ដែរ​បាន​និយាយ​ប្រាប់​សារព័ត៌មាន Jakarta Globe ថា ​នៅ​ព្រឹក​ថ្ងៃ​ទី ២០​ធ្នូ ​ម្សិលមិញ​ គាត់​បាន​ឃើញ​ត្រី​ងាប់​អណ្ដែត​​តែ​ប៉ុន្មាន​សិប​ក្បាល​ប៉ុណ្ណោះ ​ប៉ុន្តែ​​ជា​ច្រើន​ម៉ោង​ក្រោយ ចំនួន​ត្រី​ងាប់​បាន​​កើន​ឡើង​រាប់​រយ​ រាប់​ពាន់​ក្បាល ​បាន​ធ្វើ​ឲ្យ​ក្លិន​ស្អុយ​ភាយ​ឡើង​ពេញ​តំបន់។

​លោក​បន្ត​ថា ​ការ​ងាប់​ត្រី​នៅ​ទី​នេះ​មិន​មែន​ជា​រឿង​ចម្លែក​ទេ ​​តែ​ឆ្នាំ​នេះ​​ចំនួន​ត្រី​ងាប់​មាន​ទំហំ​ធំ​ជាង​ពេល​ណា​ណា​ទាំង​អស់។ ​មក​ទល់​ពេល​នេះ​អាជ្ញាធរ​​បាន​កំពុង​ស៊ើប​អង្កេត​​រក​មូល​ហេតុ​ពិត​ប្រាកដ​​៕

ចុចអាន៖ ព្យុះ​ភ្លៀង​នៅ​ចិន​ សម្លាប់​ជ្រូក​​​​អស់​១៦០០០ក្បាល​អណ្ដែត​ពេញ​ទឹក

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ dailymail