ស្ពានអាកាស និងផ្លូវក្រោមដីតិចណូ នឹងសម្ពោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នៅថ្ងៃទី៥មករា

ភ្នំពេញ ៖ បើមិនមានការប្រែប្រួលទេនោះ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ខាងមុខ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិបណ្ឌឹត ប៊ុនរ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស និងផ្លូវក្រោមដីតិចណូតែម្តង។

នៅម៉ោង១០ព្រឹកថ្ងៃទី២១ធ្នូនេះ លោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានីភ្នំពេញ និងមន្ត្រីជំនាញក្រោមឱវាទ ចុះពិនិត្យសំណង់ការដ្ឋាន ស្ពានអាកាស និងផ្លូវក្រោមដីតិចណូ ដើម្បីត្រៀមរៀបចំធ្វើពិធីសម្ពោធជាផ្លូវការ ។

មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីតិចណូ រហូតមកដល់ពេលនេះ បានរួចរាល់ហើយ នឹងត្រូវសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៥ មករា ២០១៦ឆាប់ៗនេះ ។ គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីតិចណូនេះ មានស្ពានអាកាសមេប្រវែង៣៨២ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ផ្លូវក្រោមដីមានប្រវែង ៣៥៦ម៉ែត្រ ទទឹងពី៦ទៅ៨ម៉ែត្រ ផ្លូវអមស្ពានប្រវែង សរុប៨២៥ម៉ែត្រទទឹង៥,៥ម៉ែត្រស្ថិតនៅ ប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីគីមអ៊ីលស៊ុង និងមហាវិថីម៉ៅសេទុង ត្រង់ប្រសពគ្នាត្រង់ភ្លើងស្តុបតិចណូ ។

ស្ពានអាកាសតិចណូ ត្រូវបានរាជរដ្ឋាភិបាល បើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកញ្ញា២០១៤ ស្ថិតក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ។ ជាស្ពានអាកាសទី៤ បន្ទាប់ពីស្ពានអាកាសក្បាលថ្នល់ ស្ទឹងមានជ័យ និងស្ពានអាកាស៧មករា ដែលសាងសង់ដោយក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា (OCIC) ត្រួតពិនិត្យបច្ចេកទេស ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មានរយៈពេល១៦ខែ ដែលត្រូវចំណាយថវិកាសាងសង់ ១៤.៥០២.៤៧៦ដុល្លារ បានមកពីគម្រោងវិនិយោគនានា របស់ក្រុមហ៊ុន OCIC ៕