ដឹង​ប្រជាជន​កូរ៉េ​ខាង​ជើង​ប៉ុន្មាន​នាក់​មាន​ទូរសព្ទ​ដៃ​ប្រើ?


ដឹង​ប្រជាជន​កូរ៉េ​ខាង​ជើង​ប៉ុន្មាន​នាក់​មាន​ទូរសព្ទ​ដៃ​ប្រើ?

គេ​កម្រ​ដឹង​ព័ត៌មាន​ឲ្យ​បាន​ក្បោះក្បាយ​ពី​ប្រជាជន​កូរ៉េ​ខាង​ជើង​ ជាពិសេស​ទាក់​ទង​នឹង​ការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា។ ចុះ​មាន​ដឹង​ថា​ ប្រជាជន​កូរ៉េ​ខាង​ជើង​ប៉ុន្មាន​ភាគ​​រយ​​មាន​ទូរសព្ទ​ដៃ​ប្រើ?

 

ដឹង​ប្រជាជន​កូរ៉េ​ខាង​ជើង​ប៉ុន្មាន​នាក់​មាន​ទូរសព្ទ​ដៃ​ប្រើ?

 

 

ដោយ​យោង​តាម​របាយការណ៍​ទិន្នន័យ​របស់​ Statistics Korea​ បាន​បង្ហាញ​ថា ​ក្នុង​ឆ្នាំ២០១៥នេះ នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ មាន​អ្នក​ប្រើប្រាស់​ទូរសព្ទ​ប្រមាណ​២.៨​លាន​នាក់​ ខណៈ​ពេល​ដែល​ប្រទេស​នេះ​មាន​ប្រជាជន​សរុប​ប្រមាណ​២៤.៧​លាន​នាក់។

 

 

គេ​បាន​ដឹង​ទៀត​ថា​ ភាគ​ច្រើន​នៃ​ប្រជាជន​ដែល​ប្រើប្រាស់​ទូរសព្ទ​ក្នុង​ប្រទេស​នេះ​ គឺ​ប្រើ​សម្រាប់​តែ​ហៅ​ចេញ,​ ទទួល​ការ​ហៅ​ចូល​ និង​ការ​បញ្ជូន​សារ​ជា​អក្សរ​តែ​ប៉ុណ្ណោះ។ រី​ឯ​តម្លៃ​របស់​ទូរសព្ទ​នៅ​ក្នុង​ប្រទេស​នេះ​វិញ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​តម្លៃ​២៥០ដុល្លា​ក្នុង​មួយ​គ្រឿង​ (ទូរសព្ទ​របស់​ប្រទេស​ចិន) ហើយ​អ្នក​អាច​ធ្វើ​ការ​និយាយ​ទូរសព្ទ​បាន​៦០០​នាទី​ជា​មួយ​នឹង​ទឹក​ប្រាក់​១០​ដុល្លារ។

 

 

ជា​មួយ​គ្នា​នេះ​ លោក​ Simon Cockerell អ្នក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​ Koryo Tours​ ដែល​ជា​ក្រុមហ៊ុន​រៀប​ចំ​ដំណើរ​ទេសចរណ៍​ទៅ​ប្រទេស​កូរ៉េ​ខាងជើង​បាន​ពន្យល់​ថា៖ កូរ៉េ​ខាង​ជើង​មិន​មាន Instagram។ ប្រជាជន​ពួក​គេ​មិន​ត្រូវ​ការ​ប្រើ​អ៊ីនធឺណិត​នៅ​លើ​ទូរសព្ទ​នោះ​ទេ​ តែ​បើ​គេ​ចង់​ប្រើ​ ពួក​គេ​អាច​ប្រើ​បាន​ជា​មួយ​ ​Intranet​ ​ក្នុង​ប្រទេស​ ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល៕

 

 

ចុច​អាន៖ ទូរសព្ទ​ Samsung ១១​ម៉ូដែល​នឹង​អាច​ដំឡើង​​ទៅ​កាន់​​ Android 6.0 បាន​នៅ​​​ឆ្នាំ​២០១៦

 

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ e27