ស្រី​ស្អាត ពេជ្រ អាវីហ្សា គម្រាម​​រត់​ទៅ​ថៃ បើសង្សារ​តាមស្អិត​


ស្រី​ស្អាត ពេជ្រ អាវីហ្សា គម្រាម​​រត់​ទៅ​ថៃ បើសង្សារ​តាមស្អិត​

ពេជ្រ​ អាវីស្សា​ ថ្លែង​មក​កាន់​ Sabay ថ្ងៃ​សម្ពោធ​រឿង “ខ្មោចទឹក” ថា​ នាង​នឹង​រត់​ទៅ​ប្រទេស​ថៃ​ បើ​សិន​ជា​សង្សារ​នាង នៅ​តែ​តាម​មិន​ឈប់​ទៀត។

 

តារា​សម្បុរ​ស​​ខ្ចី​ ថ្លែង៖ “ចាស​អូន​… ខ្ញុំ​ និង​សង្សារ​ឥឡូវ​កំពុង​តែ​ឈ្លោះ​គ្នា​ ហើយ​គាត់​ព្យាយាម​តាម​ខ្ញុំ​ ប៉ុន្តែ​ខ្ញុំ​សម្រេច​ចិត្ត​ថា​ មិន​ត្រឡប់​ក្រោយ​ទេ ព្រោះ​គាត់​(សង្សារ)ពូ​កែ​ប្រចណ្ឌ​ពេក ហើយ​បើ​នៅ​តែ​តាម​អីចឹង ខ្ញុំ​នឹង​ទៅ​ថៃ​មួយ​រយៈ​”។

 

ចំពោះ​ដៃ​គូ​ថ្មី តារា​សាច់​ស​ខ្ចី​រូប​នេះ​ លែង​ចង់​បាន​ បុរស​នៅ​ស្រុក​ខ្មែរ​ជា​គូ​គាប់​ទៀត​ហើយ​ នាង​បញ្ជាក់​ថា បើ សិន​ជា​អាច​​ នាង​ចង់​បាន​ស្វាមី​នៅ​ក្រៅ​ប្រទេស ពេល​រៀប​ការ​ហើយ​នាង​នឹង​ទៅ​រស់​នៅ​ទី​នោះ​តែ​ម្ដង​។

 

ស្រី​ស្អាត ពេជ្រ អាវីហ្សា គម្រាម​​រត់​ទៅ​ថៃ បើសង្សារ​តាមស្អិត​

 

តាំង​ពី​ដើម​ សង្សារ​របស់ អាវីហ្សា តែង​ប្រចណ្ឌ​ហួង​ហែង​មិន​ឲ្យ​នាង​សម្ដែង​ភាពយន្ត​ឡើយ ប៉ុន្តែ​មួយ​រយៈ​ក្រោយ​មក ​នាង​​ប្រកាស​ថត​រឿង​សារ​ជាថ្មី​ ព្រោះ​លែង​មានសង្សារ​​​បិទ​ផ្លូវ​មិន​ឲ្យ​សម្ដែង​ដូច​ពីមុន​នោះ​ទេ។

 

ស្រី​ស្អាត អាវីហ្សា បន្ថែម ​“ពី​មុន​ខ្ញុំ​តែង​និយាយ​ថា មិន​ទទួល​ថត​រឿង​ព្រោះ​ខ្លាច​ខូច​ស្បែក​របស់​ខ្ញុំ​ ប៉ុន្តែ​មិន​មែន​ដោយ​សារ​​តែ​រឿង​ហ្នឹង​ជា​ធំ​នោះ​ទេ ហើយ​​ខ្ញុំ​ចូល​សម្ដែង​ពេល​នេះ​ ​វិញ​ចង់​គាត់​មក​ហាម​ឃាត់​ខ្ញុំ​ទៀត​ ក៏​ខ្ញុំ​នៅ​តែ​ថត​ ព្រោះ​ពួក​យើង​លែង​ជា​អ្វី​នឹង​គ្នា​ទៀត​ហើយ”។

 

​ទាក់​ទង​នឹង​ការ​ចូល​​សម្ដែង​​លើក​នេះ​ ទោះ​បី​ជា​តួ​ សិចស៊ី​យ៉ាង​ណា តារា​ធ្លាប់​ពើប​ប្រទះ​រឿង​បង្អួ​ត​ដើម​ទ្រូង​ប្រាប់​ថា​ ហ៊ាន​ទាំង​អស់​ឲ្យ​តែ​ខាង​ក្រសួង​ អនុញ្ញាត៕

 

ឈិត សុវណ្ណបញ្ញា បដិសេធ​ដំណឹង​ចាកចេញ​ពី​ហង្សមាស

 

ដេន នី បញ្ចេញ​ឈុតពិសេស​ ស្វាគមន៍​គ្រិស្ដស្មាស

 

អត្ថបទ៖ ថា ម៉ាលីដា