«ស្រលាញ់​អ្នក​ជា​កំហុស​បេះដូង​ខ្ញុំ» រឿង​ខ្លី​ចេញ​ផ្សាយ​នៅ​ផ្ទះ​អ្នក​និពន្ធ​


«ស្រលាញ់​អ្នក​ជា​កំហុស​បេះដូង​ខ្ញុំ» រឿង​ខ្លី​ចេញ​ផ្សាយ​នៅ​ផ្ទះ​អ្នក​និពន្ធ​

«មាន​ស្នេហា​ខ្លះ​គឺ​មិន​អាច​ស្រលាញ់​បាន​ទេ​» «មនុស្ស​ស្រី​ម្នាក់​ដែល​ស្រលាញ់​សង្សារ​គេ មនុស្ស​ស្រី​ម្នាក់​ដែល​ស្រលាញ់​ប្ដី​គេ តើ​នាង​ក្លាហាន ឬ​ល្ងង់​ឱ្យ​ប្រាកដ​ទៅ?» «មនុស្ស​ស្រី​ដែល​មាន​ខ្លួន​តូច តែ​រឹងមាំ​ដូច​មនុស្ស​ប្រុស មនុស្ស​ស្រី​ដែល​ចូលចិត្ត​ញញឹម តែ​លាក់​ភាព​សោកសៅ​ក្នុង​កែវ​ភ្នែក គឺ​គេ​ស្រលាញ់​បង​មក​រហូត បង​ចង់​ទទួល​ខុស​ត្រូវ​អារម្មណ៍​របស់​គេ​» «ពេល​ដែល​យើង​ស្រលាញ់​នរណា​ម្នាក់ យើង​មិន​ដែល​គិត​ថា​ត្រូវ​ឬ​ខុស មាន​សិទ្ធិ​ឬ​គ្មាន​សិទ្ធិ យើង​គ្រាន់តែ​ចង់​មាន​ក្ដី​សុខ​ជា​មួយ​គេ​តែ​ប៉ុណ្ណោះ។»
 
ពាក្យពេចន៍​មនោសញ្ចេតនា​ស្នេហា​ក្ដុកក្ដួល​ទាំង​អស់​នេះ​ មាន​នៅ​ក្នុង​រឿង «ស្រលាញ់​អ្នក​ជា​កំហុស​បេះដូង​ខ្ញុំ»។ ​ជា​រឿង​ខ្លី​ចេញ​ផ្សាយ​នៅ​ក្នុង​កម្មវិធី​ «ផ្ទះ​អ្នក​និពន្ធ» រៀបរាប់​ពី​ចំណង​ស្នេហា​និង​ខ្សែ​ជីវិត​ដ៏​កម្សត់​របស់​នារី​ម្នាក់​ឈ្មោះ​ដា ដែល​បាន​លួច​ស្រលាញ់​បុរស​ខ្ពស់​សង្ហា​រៀន​សកលវិទ្យាល័យ​ជា​មួយ​គ្នា។ ដោយសារ​បញ្ហា​មួយ​ចំនួន​ ធ្វើ​ឱ្យ​នារី​ស្មោះ​ស្នេហ៍​មិន​អាច​បង្ហាញ​ក្ដី​ស្រលាញ់​ដល់​ទេវបុត្ត​ក្នុង​បេះដូង​ខ្លួន​បាន គឺ​បាន​ត្រឹម​តែ​សរសេរ​វា​លាក់​ទុក​ក្នុង​កូន​សៀវភៅ​ដ៏​តូច​មួយ​ប៉ុណ្ណោះ។

 

«ស្រលាញ់​អ្នក​ជា​កំហុស​បេះដូង​ខ្ញុំ» រឿង​ខ្លី​ចេញ​ផ្សាយ​នៅ​ផ្ទះ​អ្នក​និពន្ធ​
 

​បែក​គ្នា​អស់​ពេល​ដ៏​យូរ ប៉ុន្តែ​និស្ស័យ​ស្នេហា​បាន​ជំរុញ​ឱ្យ​ពួក​គេ​ទាំង​ពីរ​ជួប​មុខ​គ្នា​សាជាថ្មី គឺ​បាន​មក​ចូល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ជាមួយ​គ្នា និង​ជួប​មុន​គ្នា​រៀងរាល់​ថ្ងៃ។ តើ​ជំងឺ​ស្នេហា​ចាស់​មិន​ទាន់​សះ​ជា​ក្នុង​បេះដូង​ក្រៀមក្រំ​ខក​ចិត្ត​របស់​ស្រី​ដា​ អាច​មាន​ពន្លឺ​ក្ដី​សង្ឃឹម​ឬ​ទេ? ហើយ​តើ​ការ​ជួប​គ្នា​សាជាថ្មី​នេះ​ជា​រឿង​ល្អ ឬ​ក៏​ជា​ការ​បញ្ចប់​ទៅ​នូវ​ចំណង​ស្នេហា​លួច​លាក់?
 
ចុច​ត្រង់​នេះ ដើម្បី​ចូល​អាន​រឿង​នេះ​ទាំង​អស់​គ្នា!
 
អត្ថបទ៖ វីរៈ