​អ្នកនេសាទ​មង និង​លប​ក្តាម នៅ​ចម្ការ​ដូង​រាម គ្រោង​នឹងដាក់​ពាក្យ​ប្តឹង មន្ត្រី​កងទ័ពជើងទឹក​សមុទ្រ​រាម​ម្នាក់​

ព្រះសីហនុ: អ្នកនេសាទ​លប និង​មង​ក្តាម ជាច្រើន​គ្រួសារ គ្រោង​នឹងដាក់​ពាក្យ​ប្តឹង ឈ្មោះ សៅ រ៉ា ជា​មន្ត្រី​យោធា​កងទ័ពជើងទឹក មូលដ្ឋាន​សមុទ្រ​រាម ទៅ​អគ្គ​មេ​បញ្ជាការដ្ឋាន កងទ័ព ជើងទឹក​កម្ពុ​ជា ដោយ​ចោទ​ពីបទ​បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ ជេរប្រមាថ និង​គំរាម​បាញ់សម្លាប់​ពួកគាត់ ទម្លាក់​ទឹកសមុទ្រ​ទៀតផង ។​
             
​អ្នកនេសាទ​ទាំងនោះ បាន​លើកឡើងថា កា​រស​ម្រ​ច​ចិត្ត​ដាក់ពាក្យ​ប្តឹង ទៅ​អគ្គមេបញ្ជាការ កងទ័ពជើងទឹក​កម្ពុ​ជា​នេះ ដោយសារតែ​ពួកគាត់ អស់សង្ឃឹម នូវ​រាល់​ដំណោះស្រាយ របស់​អាជ្ញាធរ​ឃុំ​រាម មិន​ទទួលបាន​លទ្ធផល បន្ទាប់ពី​ពួកគាត់ បានដាក់​ពាក្យបណ្តឹង ឲ្យ​ជួយ​ស្វែងរក​យុត្តិធម៌ កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ មកម្ល៉េះ ។​
             
​អ្នកនេសាទ​ទាំងនោះ បាន​និយាយ​ត្អូញត្អែរថា ពួកគាត់​បាន​ខ្ចីបុល លុយកាក់​ពី​ថៅកែ ប្រមូល​ផល​នេសាទ​សមុទ្រ យកមក​ទិញ​សម្ភារៈ នេសាទ​ប្រចាំថ្ងៃ ឥឡូវ​ស្រាប់តែ លោក សៅ រ៉ា ទៅយក​ទូក​នេសាទ មាន​កម្លាំង​សេស រាប់រយ​សេស ចូលមក​ធ្វើ​នេសាទ​មង​អូស នៅ​តំបន់​ទឹក​រាក់ កាលពី​យប់​ថ្ងៃទី​១៧ ខែធ្នូ​នេះ បានធ្វើ​ឲ្យ​ប៉ៈ​ពាល់​មង​ក្តាម និង​លប​ក្តាម​ពួកគាត់ ដាច់​រសាត់​បាត់ អស់​ស្ទើរ​គ្មាន​សល់ មិនតែប៉ុណ្ណោះ បុគ្គល​រូបនោះ បានចេញ​មុខ​នៅលើ​ទូក​យន្ត ជេរប្រមាថ​ដល់​អាយុជីវិត និង​ទាញយក​កាំភ្លើង គំរាម​បាញ់សម្លាប់ ពួកគាត់​ទៀតផង​។​
              
​អ្នកនេសាទ​ដដែល បាន​បន្តថា ពួកគាត់ មិន​ចង់​ឈ្នះ​ចាញ់​អ្វី ជាមួយ​មន្ត្រី ទាហាន ជើងទឹក​រូបនោះ​ទេ ដោយ​ចង់បាន​ត្រឹមតែ សំណង​ថ្លៃ​ខូចខាត និង​បាត់បង់​មង​ក្តាម និង​លប​ក្តាម​ពួកគាត់​តែប៉ុណ្ណោះ ព្រោះ​ពួកគាត់​ក្រីក្រ រក​មួយថ្ងៃ​ហូប​មួយថ្ងៃ តែប៉ុណ្ណោះ ។​
              
​អ្នកនេសាទ បាន​បញ្ជាក់ថា ករណី ដូចខាងលើ​នេះ បានកើត​មាន ច្រើនដង​ទៅហើយ  លោក សៅ រ៉ា នោះ មិនដែល​ដោះស្រាយ ជូន​ពលរដ្ឋ ឲ្យ​បាន​សមស្រប ល្អប្រសើរ​នោះទេ គឺ​មានតែ​យកឈ្មោះ លោក​ស​ក្កិ​៥ ហាស់ សុទ្ធា ហៅ ធី នាយរង​សេនាធិការ មូលដ្ឋាន​សមុទ្រ​រាម មក​គំរាម​ពលរដ្ឋ  ថែមទៀត​។​
            
​លោក សៅ រ៉ា រហូតមកដល់​ពេលនេះ គេហ​ទំ​ពរ CEN មិនអាច​សុំ​ការបំភ្លឺ​បានទេ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​។​
          
​ក្រុមប្រឹក្សាឃុំ​រាម​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ កន្លងទៅ​ថ្មីៗ​នេះ មាន​អ្នកនេសាទ​លប និង​មង​ក្តាម បានមក​ដាក់ពាក្យ​បណ្តឹង សុំ​អន្តរាគមន៍​រឿង លោក សៅ រ៉ា អូស​ដាច់ និង​បាត់​មង​ក្តាម ពួកគាត់​ដែរ តែ​ពិបាក​ណាស់ ក្នុងការ​ស្វែងរក​ដំណោះស្រាយ ព្រោះ ភាគី​បង្ករ​ហេតុ គ្មាន​ឆន្ទៈ​ដោះស្រាយ សង​ប្រជាពលរដ្ឋ​ផង​ទាំងនោះ​៕V/S

​អ្នកនេសាទ​មង និង​លប​ក្តាម នៅ​ចម្ការ​ដូង​រាម គ្រោង​នឹងដាក់​ពាក្យ​ប្តឹង មន្ត្រី​កងទ័ពជើងទឹក​សមុទ្រ​រាម​ម្នាក់​

​អ្នកនេសាទ​មង និង​លប​ក្តាម នៅ​ចម្ការ​ដូង​រាម គ្រោង​នឹងដាក់​ពាក្យ​ប្តឹង មន្ត្រី​កងទ័ពជើងទឹក​សមុទ្រ​រាម​ម្នាក់​

​អ្នកនេសាទ​មង និង​លប​ក្តាម នៅ​ចម្ការ​ដូង​រាម គ្រោង​នឹងដាក់​ពាក្យ​ប្តឹង មន្ត្រី​កងទ័ពជើងទឹក​សមុទ្រ​រាម​ម្នាក់​