​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់បានសម្រេច តែ​រត់​មិន​រួច ត្រូវ​ជាប់​ខ្នោះ​

ភ្នំពេញ:  ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព ឆក់​កាបូប​ពី​ស្រី្ត​ម្នាក់ បានសម្រេច តែ​រត់​មិន​រួច ក៏ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​ស្វាយព្រៃ​ទី​១ និង​ប្រជាពលរដ្ឋ​​សហការគ្នា ដេញចាប់បាន​ភ្លាមៗ ស្វាគមន៍​ម្នាក់​១​ដៃ និង​ម្នា​ក់មួយ​ជើង ហើម​មុខ​ពោ​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ម៉ោង ៧​និង​២០​នាទី ព្រឹក ថ្ងៃទី​២១ ខែធ្នូ ២០១៥ នៅ​ផ្លូវ​លេខ​១៧៣ កែង​៣៣៨ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ។​

​ជនសង្ស័យ​ឈ្មោះ សោម សុភ​ក្ត្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​នៅផ្ទះ​ជួល ម្ដុំ​ផ្សារ​ដើម​គ ជិះ​ម៉ូតូ​ម៉ាក ឡេ​ត ពណ៌ ត្រួយ​ចេក ពាក់​ស្លាក​លេខ​1BY.6355​។ រីឯ​ស្ត្រី​រងគ្រោះ ជា​ម្ចាស់​កាបូប ឈ្មោះ ប៉ាត់ ប៊ុន​ណាត អាយុ​៣៣​ឆ្នាំ ផ្ទះជួល​ម្ដុំ​ផ្សារ​ដើម​គ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។​

​មុនពេល​កើតហេតុ គឺ​ឃើញ​ស្ត្រី​ម្នាក់ បាន​ជិះ​ម៉ូតូ​ហ្វី​ណូ ១​គ្រឿង ជាមួយ​ប្ដី​ទើបតែ​ចេញមក​ពី​ផ្ទះ តាម​បណ្ដោយ​ផ្លូវ​លេខ​៣៣៨ ស្រាប់តែ​លិចមុខ​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ​ម៉ា​កឡេត ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 1BY.6355 ក៏បាន​មក​ឆក់ កាបូប​ពី​ស្ត្រី​រងគ្រោះ​។ ភ្លាមៗ​នោះ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​បម្រុង​ជិះ​រត់គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច កំពុង​ល្បាត​តាម​ពីក្រោយ​ម៉ូតូ​ជនសង្ស័យ ហើយក៏​បាន​ចាប់​ជនសង្ស័យ បាន​ភ្លាមៗ តែ​ក៏ត្រូវ​ប្រជា​ពល​ដ្ន បាននាំគ្នា​ព្រួត​វាយ​ម្នាក់​១​ដៃ ម្នាក់​១​ជើង បណ្ដាល​ឲ្យ​បែក​មុខ ។​

​ក្រោយពេល​កើតហេតុ ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច នាំទៅ​កាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ទួល​ស្វាយព្រៃ​ទី​១ សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​អធិការ​
​ដ្ឋា​ន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​ច្បាប់ ។ ចំណែក​កាបូប​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច ប្រគល់​ឱ្យទៅ​ស្រី្ត​រងគ្រោះ​វិញ​៕V​/S

​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់បានសម្រេច តែ​រត់​មិន​រួច ត្រូវ​ជាប់​ខ្នោះ​