​ស្រី​ស្អាត​ស៊ី​ទូរស័ព្ទ Iphone 6 plus ត្រូវបាន​អាវុធហត្ថ ឃាត់ខ្លួន​‬

​សៀមរាប:  នារី​រូប​ស្រស់ស្អាត​ម្នាក់ ត្រូវបាន​អាវុធហត្ថ ខេត្តសៀមរាប ឃាត់ខ្លួន នៅ​ម៉ោង ១១​និង​៤០ នាទី​ព្រឹក​ថ្ងៃ ទី​២០ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ ពីបទ​ចោទថា បាន​លួច​ទូរស័ព្ទ ១​គ្រឿង ម៉ាក​អាយ​ហ្វូ​ន​៦​ផ្លាស់ ពណ៌​ទឹកមាស​។​

​ជនសង្ស័យ​ឈ្មោះ សុក ច័ន្ទ​ស្រី​មី អាយុ​២៥​ឆ្នាំ មានមុខ​របរ មិន​ពិតប្រាកដ រស់នៅ ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​

​មន្ត្រី​អាវុធហត្ថ បាន​និយាយថា ជនរងគ្រោះ ឈ្មោះ អ៊ុំ មា​តី ភេទ​ស្រី អាយុ​២៣​ឆ្នាំ បច្ចុប្បន្ន រស់នៅ ភូមិ​តាវៀន សង្កាត់​សាលា កំរើក ក្រុង​សៀមរាប មុខរបរ​លក់ដូរ​។ ជនរងគ្រោះ អង្គុយ​មើល​ទូរទស្សន៍ នៅមុខ​បន្ទប់ ហើយ​ទុក​ទូរស័ព្ទ នៅក្នុង​បន្ទប់​។​

​មន្ត្រី​អាវុធហត្ថ បាន​បញ្ជាក់ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ដកហូត​បាន​ទូរស័ព្ទ ដែល​ជនសង្ស័យ លួចបាន ហើយ​ប្រគល់ ឲ្យ​ម្ចាស់​ដើម​វិញ​។ ជនសង្ស័យ ត្រូវបាន​កសាង សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​អនុវត្ត​ទៅតាម​ផ្លូវច្បាប់​។ ហេតុតែ​គេ​ជាតា​រា​!! ‪​កាន់​ស្លាក ហើយ​នៅតែ​ឆ្លៀត​ញញឹម ស្តាយ​ឃ្យូ​ត​ទៀត​៕V​/S

​ស្រី​ស្អាត​ស៊ី​ទូរស័ព្ទ Iphone 6 plus ត្រូវបាន​អាវុធហត្ថ ឃាត់ខ្លួន​‬

​ស្រី​ស្អាត​ស៊ី​ទូរស័ព្ទ Iphone 6 plus ត្រូវបាន​អាវុធហត្ថ ឃាត់ខ្លួន​‬