​ជិះ​ម៉ូតូ​វ៉ា​រថយន្ត​កុងតឺន័រ អត់​ផុត​បុក​ខឿន​សួនច្បារ ស្លាប់​និង​របួស​៣​នាក់​

ភ្នំពេញ: ​បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង និង​២​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់ បន្ទាប់ពី​ជិះ​ម៉ូតូឌុប​គ្នាក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​ខឿន​សួនច្បារ​ចែក​ទ្រូងផ្លូវ ពេញទំហឹង កាលពី​វេលា​ម៉ោងជាង ៣ រសៀល ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ នៅតាម​ផ្លូវជាតិ​លេខ​៦ ខាងមុខ​វិទ្យាល័យ​ព្រែកលៀប ស្ថិតនៅ​ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា  ។​

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំងអស់ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹងថា អ្នករងគ្រោះ​ទាំងអស់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ 1Q-7768 ឌុប​គ្នា​៣​នាក់​។​

​មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​៣​នាក់ បាន​បើក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ តាមផ្លូវ​ជាតិ​លេខ​៦ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បាន​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ អ្នកបើក​ម៉ូតូ​បាន​វ៉ា​រថយន្ត​កុងតឺន័រ តែ​មិន​ផុត ក៏​ជ្រុល​ទៅបុក​ខឿន​សួនច្បារ ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​អ្នកបើកបរ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​។ រីឯ​អ្នករួមដំណើរ ២ នាក់​ទៀត រងរបួស​ធ្ងន់ ហើយ​រថយន្ត​កុងតឺន័រ បើក​គេច​ទៅ​បាត់​។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ រងរបួស​ធ្ងន់ ត្រូវ​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​កាលម៉ែត​។ ចំណែក​សាកសព ត្រូវបាន​សមត្ថកិច្ច​យកទៅ​តម្កល់ទុក នៅក្នុង​វត្តវ៉ា​រិន្ទ ហៅ​វត្ត​ព្រែកលៀប រងចាំ​សាច់ញាតិ មក​ទទួលយក ។

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់ ខាងលើនេះ គឺ​មិនមែនជា​ម្ចាស់​ម៉ូតូ ពិតប្រាកដ​ទេ ដោយសារ​មាន​មា្ច​ស់លេខ​ទូរស័ព្ទ​មា្ន​ក់ បាន​ប្រាប់ថា ខ្លួន​បាន​បាត់​ម៉ូតូ ១ គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BQ7768​នោះ ជាង​២​ខែ មកហើយ ៕V​/S

​ជិះ​ម៉ូតូ​វ៉ា​រថយន្ត​កុងតឺន័រ អត់​ផុត​បុក​ខឿន​សួនច្បារ ស្លាប់​និង​របួស​៣​នាក់​

​ជិះ​ម៉ូតូ​វ៉ា​រថយន្ត​កុងតឺន័រ អត់​ផុត​បុក​ខឿន​សួនច្បារ ស្លាប់​និង​របួស​៣​នាក់​

​ជិះ​ម៉ូតូ​វ៉ា​រថយន្ត​កុងតឺន័រ អត់​ផុត​បុក​ខឿន​សួនច្បារ ស្លាប់​និង​របួស​៣​នាក់​