​រថយន្ត​តូច​បុក​កង់​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​កង់​ស្លាប់​

បន្ទាយមានជ័យ: រថយន្ត​ម៉ាក​តូយ៉ូតា កាមរី​មួយគ្រឿង បើក​ទៅបុក​អ្នកជិះ​កង់ ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​កង់ ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។​
   
​ហេតុការណ៍​នេះ បានកើត​នៅវេលា​ម៉ោង ៦ យប់​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ផ្លូវ​លេខ 258D ស្ថិតក្នុង​ភូមិ​ស្នួល​ទ្រេត ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​
     
​នគ​បាល​ចរាចរណ៍ បាន​និយាយថា​: រថយន្ត​ម៉ា​កនី​ស​សាន់ ដឹក​ដី ពណ៌​លឿង ពាក់​ស្លាក​លេខ​បាត់ដំបង ៣A:២០០២ បើក​ពី​ត្បូង​ទៅ​ជើង​។  រថយន្ត បាន​បើក​ពីក្រោយ​កង់ ស្រប​ទិស​គ្នា​។ លុះ​បើក​មកដល់ ចំណុចកើតហេតុ ក៏​រេ​ចង្កូត បុក​អ្នក​ជិ​:​កង់​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះ ស្លាប់​នៅនឹងកន្លែង​។​

​នគ​បាល​ចរាចរណ៍ បាន​និយាយ​បន្តថា​: ជនរងគ្រោះ ឈ្មោះ​ចាន់ សា​រ័ត្ន ភេទ​ស្រី អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ នៅ​ភូមិ​ស្នួល​ទ្រេត ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ។ សព​ត្រូវបាន​នគ​បាល​ប្រគល់​ទៅ​ឲ្យ ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​៕V/S

​រថយន្ត​តូច​បុក​កង់​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​កង់​ស្លាប់​

​រថយន្ត​តូច​បុក​កង់​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​កង់​ស្លាប់​