នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​រក្សាទុក​និង​ចែកចាយ​

កណ្តាល:  កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​សហការ ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ ចុះល្បាត​ក្នុង​មូលដ្ឋាន បានធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ​​រក្សាទុក​សារធាតុ​ញៀន​ខុសច្បាប់​ដើម្បី​ចែកចាយ​។ ការចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​នេះ​បាន ធ្វើឡើង កាលពី​វេលាម៉ោងជាង​៩ ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវលំ​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​រក្សាទុក​និង​ចែកចាយ​

​ជនសង្ស័យ​ដេ​ល​ឃាត់ខ្លួន​ឈ្មោះ ឈុន ហុង  អាយុ​៤៣​ឆ្នាំ  មុខរបរ​មន្ត្រី​បរិស្ថាន​ខេត្ដកណ្ដាល មាន​ទីលំនៅ​ភូមិ​ស្លាប​តា​ឱន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។វត្ថុតាង​ចាប់យក​៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)១២​កញ្ចប់​(​តូច​១១កញ្ចប់ មធ្យម​១​កញ្ចប់​) ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ មួយគ្រឿង​ស៊េរី​២០១៤​ស្លាកលេខ​ភ្នំពេញ​1FD.6487 ទូរ​សព្ទ័​ដៃ​ម៉ាក​ណូគា​N​ចុច​ពិល​១​គ្រឿង​លេខ​០១៦ ៣០៥៧ ៥៥​កាបូប​ដាក់​ប្រាក់​ក្រឡា ការ៉ូ​១និង​កាត​វី​សីត​១​ចំនួន ។​

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​រក្សាទុក​និង​ចែកចាយ​

​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​សហការ ជាមួយ​កម្លាំងប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ ចុះ​ល្បាត​នៅ​ចំណុចកើតហេតុ​ខាងលើ​បាន​ជួប​ជាមួយ​ជនសង្ស័យ បាន​ឃាត់​ឆែកឆេរ​ឃើញ​មាន​វត្ថុតាង​ក៏​នាំខ្លួន​ជន​មក​អធិការដ្ឋានដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​R