Andy Murray ឈ្នះ​ពាន​កីឡាករ​ជោគជ័យ​បំផុត​ឆ្នាំ​២០១៥ របស់ BBC

Andy Murray ឈ្នះ​ពាន​កីឡាករ​ជោគជ័យ​បំផុត​ឆ្នាំ​២០១៥ របស់ BBC

​កីឡាករ​វាយ​កូន​បាល់​ Andy Murray ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឲ្យ​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ដែល​ជោគជ័យ​បំផុត​​ BBC Sports Personality of the Year ប្រចាំ​ឆ្នាំ​២០១៥ និង​ជា​លើក​ទី​២ ក្នុង​រយៈ​ពេល​៣​ឆ្នាំ​កាល​ពី​យប់​មិញ។

 

Andy Murray ឈ្នះ​ពាន​កីឡាករ​ជោគជ័យ​បំផុត​ឆ្នាំ​២០១៥ របស់ BBC

 

​ម្ចាស់​ពាន​រង្វាន់​កាល​ឆ្នាំ​២០១៣​រូប​នេះ បាន​ជួយ​ឲ្យ​ក្រុម​វាយ​កូន​បាល់​របស់​ចក្រភព​អង់គ្លេស លើក​ពាន​ Davis Cup ​ជា​​លើក​ដំបូង​រយៈ​ពេល​៧៩​ឆ្នាំ។

 

កីឡាករ​សញ្ជាតិ​ស្កុតឡែន​រូប​នេះ បាន​​ទទួល​សំឡេង​បោះ​ឆ្នោត​​៣៥% ខណៈ​ដែល​​កីឡាករ​ Kevin Sinfield​ (Rugby) ចំណាត់​ថ្នាក់​លេខ​២​​ទទួល​បាន​២៨% និង​​កីឡា​ការិនី​រត់​ប្រណាំង​ Jessica Ennis-Hill ​ចំណាត់​ថ្នាក់​លេខ​៣ ទទួល​បាន​​៨​​%។

 

កីឡាករ​វ័យ​២៨​ Murray ​ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២​លើ​លោក​បច្ចុប្បន្ន​ ​​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Australian Open ​និង​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ទាំង​ពាន​រង្វាន់​ Wimbledon និង​ French Open ​ផង​ដែរ​នៅ​ឆ្នាំ​២០១៥​នេះ៕

 

Andy Murray ឈ្នះ​ពាន​កីឡាករ​ជោគជ័យ​បំផុត​ឆ្នាំ​២០១៥ របស់ BBC

 

Andy Murray ឈ្នះ​ពាន​កីឡាករ​ជោគជ័យ​បំផុត​ឆ្នាំ​២០១៥ របស់ BBC

 

Andy Murray ឈ្នះ​ពាន​កីឡាករ​ជោគជ័យ​បំផុត​ឆ្នាំ​២០១៥ របស់ BBC

 

 

-ចុចអាន៖ Murray ហ៊ាន​បោះបង់​ការ​ប្រកួត​កណ្ដាល​ទី បើ​ប្រពន្ធ​ឈឺ​ពោះ​ឆ្លងទន្លេ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc | dailymail