តារា​ស្រី​តៃវ៉ាន់ សូ​នៀ ស៊ុយ សម្រស់​ស្អាត​ទ្វេ​រដង បន្ទាប់ពី​……​

​កាលពីពេល​ថ្មីៗ​នេះ​ តារា​សម្តែង និង​ តា​រា​ម៉ូ​ដែល​របស់​តៃវ៉ាន់​នាង សូ​នៀ ស៊ុយ ​(Sonia Sui) បានបង្ហាញ​ពី​ភាពសប្បាយ​រីករាយ​រប​ស់​នាង​បន្ទាប់ពី​សម្រាល​បានកូន​ប្រុស​ម្នាក់​កាលពី​បី​ខែ​មុន​នៅ​ទីក្រុងសិង្ហ​បុ​រី​ហើយ​អ្វីដែល​ធ្វើ​ឲ្យ​តារា​ម៉ូ​ដែល​ម្នាក់នេះ​កាន់តែ​ពេញចិត្ត​ទៀត​នោះ​គឺ​សម្រស់​របស់​នាង​កាន់តែ​ស្អាត​ទ្វេដង ។ វា​ជា​រឿង​មួយ​ដែល​កម្រ​នឹង​កើតមាន​ណាស់​ទៅលើ​ស្ត្រី​ដែល​សម្រាលកូន​រួចហើយ តែ​​សម្រស់​នៅតែ​មិនមាន​ភាពប្រែប្រួល ហើយ​ថែមទាំង​កាន់តែ​លេចធ្លោ​ជាង​មុន​ទៀត​ដែល​អាច​និយាយបានថា​ វា​គឺជា​រឿង​ដ៏​អស្ចារ្យ​បំផុត​មួយ​ដែល​មនុស្ស​ស្រី​គ្រប់រូប​តែងតែ​ប្រាថ្នា​ចង់បាន ។​

តារា​ស្រី​តៃវ៉ាន់ សូ​នៀ ស៊ុយ សម្រស់​ស្អាត​ទ្វេ​រដង បន្ទាប់ពី​……​ តារា​ស្រី​តៃវ៉ាន់ សូ​នៀ ស៊ុយ សម្រស់​ស្អាត​ទ្វេ​រដង បន្ទាប់ពី​……​ តារា​ស្រី​តៃវ៉ាន់ សូ​នៀ ស៊ុយ សម្រស់​ស្អាត​ទ្វេ​រដង បន្ទាប់ពី​……​

​នា​ឱ​កាស​ប្រារព្ធ​កម្ម​ពិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ​នៅ​ប្រទេស​សិង្ហ​បុរី​(SGIFF) កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ តារា​ស្រី​តៃវ៉ាន់ សូ​នៀ ស៊ុយ បានបង្ហាញ​ខ្លួន​នៅលើ​កម្រាលព្រំ​ក្រហម​ក្នុង​សម្លៀកបំពាក់អាវ​វាល​ខើច​ពណ៌​ទឹកមាស សំពត់​វែង​ខ្មៅ​ដែល​មើលទៅ​សម្រស់​របស់​តារា​កូន​មួយ​រូបនេះ​ហាក់ដូចជា​មិន​សម​ជាមួយនឹង​វ័យ​បន្តិច​ណា​ឡើយ។ ឆ្លៀត​ក្នុង​ឱកាស​នោះដែរ សូ​នៀ ស៊ុយ បាន​និយាយ​ពី​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​ថា នាង​ពិត​ជាមាន​អារម្មណ៍​រំភើប និង​ សប្បាយរីករាយ​បំផុត​ដែល​បាន​ត្រឡប់មក​ទឹកដីសិង្ហ​បុរី​ម្តងទៀត​ក្រោយពី​សម្រាលកូន​រួច ។ នាង​បាន​ពន្យល់ថា ​ហេតុដែល​នាំ​ឲ្យ​នាង​មាន​អារម្មណ៍ល្អ​ដូច​ច្នេះ​ព្រោះតែ​ប្រជាជនសិង្ហ​បុរី​ទាំងអស់​មាន​សណ្តាន​ចិត្តល្អ​ណាស់​ដែល​អាចធ្វើ​ឲ្យ​នាង​មាន​ភាពកក់ក្តៅ​នៅលើ​ទឹកដី​នេះ ហើយ​ម្យ៉ាងទៀត​នាង​ពិតជា​មិនអាច​បំភ្លេច​បានទេ​នូវ​រសជាតិ​ម្ហូប​របស់​ជនជាតិ​សិង្ហ​បុ​រី ​ជាពិសេស Katonglaksa (​ឈ្មោះ​មុខម្ហូបសិង្ហ​បុ​រី​​) ។

តារា​ស្រី​តៃវ៉ាន់ សូ​នៀ ស៊ុយ សម្រស់​ស្អាត​ទ្វេ​រដង បន្ទាប់ពី​……​ តារា​ស្រី​តៃវ៉ាន់ សូ​នៀ ស៊ុយ សម្រស់​ស្អាត​ទ្វេ​រដង បន្ទាប់ពី​……​ តារា​ស្រី​តៃវ៉ាន់ សូ​នៀ ស៊ុយ សម្រស់​ស្អាត​ទ្វេ​រដង បន្ទាប់ពី​……​

នៅក្នុង​បទសម្ភាសរយៈពេល​ប៉​ន្មា​ន​នាទី​របស់​តារា​សម្តែង​តៃវ៉ាន់​ដ៏​ល្បី សូ​នៀ ស៊ុយ ជាមួយនឹង​អ្នក​សារព័ត៌មាន​ដែល​នៅក្នុង​ឱ​កាស​នោះ​នាង​ក៏បាន​បង្ហាញ​ពី​អារម្មណ៍​ខុសប្លែកគ្នា​រវាងជីវិត​កាលពីមុន និង​ជីវិត​ពេលដែល​ក្លាយជា​ម្តាយ​គេ ដោយ​នាង​បាន​និយាយថា នាង​ពិត​ជាមាន​អារម្មណ៍​ខុសគ្នា​ឆ្ងាយ​ណាស់​បើ​ធៀប​ទៅនឹង​កាលពី​មិនទាន់​ក្លាយជា​ម្តាយ​របស់គេ គ្រប់​ពេលដែល​នាង​មើល​ភាពយន្ត​ណា​ដែល​ទាក់ទង​ទៅនឹង​ការរំលោភបំពាន​ទៅលើ​កុមារ​នាង​តែងតែ​នឹកឃើញ​ដល់​កូន​របស់​នាង ហើយ​បណ្តាល​ឲ្យ​ទឹកភ្នែក​ស្រក់​មក​យ៉ាង​ងាយ ។ គួររំលឹក​ដែរ​ថា តារា​សម្តែង និង ​ម៉ូ​ដែល​ដ៏​មាន​ប្រជាប្រិយភាព​របស​តៃវ៉ាន់ នាង​ សូ​នៀ ស៊ុយ បាន​សម្រាលកូន​កាលពី​បី​ខែ​មុន ហើយ​នាង​មាន​គម្រោង​​ថា​ នឹង​ចង់បាន​កូន​ពីរ​នាក់​ទៀត​ក្នុងពេល​ខាងមុខ ៕ ​កុសល​
តារា​ស្រី​តៃវ៉ាន់ សូ​នៀ ស៊ុយ សម្រស់​ស្អាត​ទ្វេ​រដង បន្ទាប់ពី​……​ តារា​ស្រី​តៃវ៉ាន់ សូ​នៀ ស៊ុយ សម្រស់​ស្អាត​ទ្វេ​រដង បន្ទាប់ពី​……​ តារា​ស្រី​តៃវ៉ាន់ សូ​នៀ ស៊ុយ សម្រស់​ស្អាត​ទ្វេ​រដង បន្ទាប់ពី​……​ តារា​ស្រី​តៃវ៉ាន់ សូ​នៀ ស៊ុយ សម្រស់​ស្អាត​ទ្វេ​រដង បន្ទាប់ពី​……​ តារា​ស្រី​តៃវ៉ាន់ សូ​នៀ ស៊ុយ សម្រស់​ស្អាត​ទ្វេ​រដង បន្ទាប់ពី​……​