ខេត្តកោះកុង រៀបចំអបអរសាទរ ទិវាជនពិការកម្ពុជា លើកទី១៧ និងទិវាជនពិការ អន្តរជាតិលើកទី៣៣

កោះកុង៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ មន្ទីរសង្គមកិច្ចខេត្តកោះកុង បានរៀបចំពិធី អបអរសាទរ ទិវាជនពិការ កម្ពុជា លើកទី១៧ និង ទិវាជនពិការ អន្តរជាតិលើកទី៣៣ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៥ ក្រោមអធិបតីភាព លោក ផុន លីវិរៈ អភិបាលរងខេត្តកោះកុង លោក គង់ រឿង ប្រធានមន្ទីរ សង្គមកិច្ច អតីតយុជន និងយុវនីតិសម្បទាខេត្ត រួមទាំងប្រធានមន្ទីរ បណ្តាអង្គភាពផ្សេងៗទៀត និង ជនពិការកម្ពុជាជិត៣០០នាក់។

លោក ផុន លីវិរៈ អភិបាលរហខេត្តកោះកុង បានមានប្រសាសន៏ថា ក្នុងឱកាសដ៏មហោឡារិក និងសេចក្តីនឹករលឹក ដល់បងប្អូនជនពិការ ទាំងអស់ដែល បានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ លោកសូមទទួលស្គាល់នូវការតស៊ូ យ៉ាងសកម្ម និងប្តេជ្ញារបស់បងប្អូនជនពិការ ដើម្បីបង្ហាញនូវសមត្ថភាព និងឆន្ទៈក្នុងការចូលរួម ចំណែកផ្នែក។

លោក ផុន លីវិរៈ បានបន្តថា  ហើយទាំងអស់គ្នាដឹងហើយថា នៅក្នុងអំឡុងជាងពីទស្សវត្ស នៃសង្គ្រាមវិនាសកម្ម និងឆ្លងកាត់ របបប្រល័យ ពូជសាសន៍ កន្លងមកនៅកម្ពុជាបានបន្សល់ទុក នូវទុកលំបាកយ៉ាងធ្ងន់ធ្ងរ រហូតដល់ សព្វថ្ងៃ ដែលបងប្អូន បានធ្វើពលីកម្ម ដ៏ធំធេងម្នាក់ៗ បានលះបង់នូវ ផលប្រយោជន៍ បុគ្គលដោយលើកកម្ពស់ ការពារផលប្រយោជន៍ របស់ជាតិមាតុថែរក្សា បានបូរណៈភាពទឹកដី។

លោកអភិបាលបានលើកឡើងបន្តថា បងប្អូនចាស់ជរា ជនពិការទាំងអស់ទូរទាំងប្រទេស សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងយកចិត្តទុកដាក់ទៅ លើបងប្អូន គ្រប់ពេលវេលា ដោយមិនប្រកាន់ពូជសាសន៏ឡើយ។

សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីអបអរលោកអភិបាលខេត្តកោះកុង បានពាំនាំនូវអំណោយជូនដល់បងប្អូន ជនពិការ ជិត៣០០នាក់ ក្នុងម្នាក់ទទួលបាន អង្ករ១បាវ ស្មើ២៥គីឡូក្រាម ភួយ១ ថវិកាចំនួន១០០០០រៀល៕