ស្ថានភាពរោងចក្រ នៅតំបន់សេដ្ឋកិច្ច ពិសេសតាយសេង ស្ងប់ស្ងាត់វិញហើយ

ភ្នំពេញ៖ ក្រោយពីបានបង្ក ឲ្យមានភាពភ្ញាក់ផ្អើល អស់រយៈពេលប្រហែល ជាមួយម៉ោង នៅតំបន់សេដ្ឋកិច្ច ពិសេសតាយសេង ក្រុងបាវិត ដោយសារតែ កងកម្លាំងមានសមត្ថកិច្ច យករថយន្តបាញ់ទឹកពន្លត់អគ្គិភ័យ ទៅបាញ់ លើ ក្រុមកម្មករនោះ រហូតមកដល់ម៉ោង ប្រមាណជា១១ព្រឹកនេះ បានវិលមករកសភាពធម្មតាវិញហើយ។

លោក អ៊ូ សាឃឿន ប្រធានមន្ទីរការងារខេត្តស្វាយរៀង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ថា ក្រោយពីការផ្ទុះការតវ៉ាសារជាថ្មីនៅព្រឹកនេះមក ក្រុមកម្មករបានបំបែកគ្នាទៅផ្ទះរៀងៗខ្លួន អស់ហើយ។

លោកថា នៅព្រឹកថ្ងៃទី២១ ធ្នូ នេះ មានក្រុមកម្មករមកតវ៉ាប្រហែលជា៥ពាន់នាក់ទេ នៅតំបន់សេដ្ឋកិច្ចពិសេស តាយសេង ។ដោយឡែកកម្មករនៅរោងចក្រមេនហាត់ធេន បានចូលធ្វើការវិញអស់ហើយ។

លោកបានបញ្ជាក់ថា “ក្រុមកម្មករដែលអាជ្ញាធរនាំគ្នាបំបែកហ្វូងពួកគេនៅព្រឹកមិញនេះ ដោយសារតែពួកនេះ មកតវ៉ាដើម្បីរំខានដល់កម្មករផ្សេងៗទៀត មិនឲ្យធ្វើការ”។

សូមបញ្ជាក់ថា ក្រុមកម្មករជាង៣ម៉ឺននាក់នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិតនេះ បានផ្ទុះកូដកម្មតាំងពីថ្ងៃទី១៦ ខែធ្នូ ដើម្បីទាមទារឲ្យថៅកែតំឡើងប្រាក់ខែបន្ថែម សម្រាប់ឆ្នាំ២០១៦លើប្រាក់ខែដែលរាជរដ្ឋាភិបាល ផ្តល់ឲ្យ ១៤០ដុល្លារ។ក្នុងនោះក៏មានការចាប់ខ្លួនកម្មករ៤នាក់  បន្ទាប់មកក៏បានដោះលែង២នាក់ឲ្យ មានសេរីភាព ឡើងវិញ៕

ស្ថានភាពរោងចក្រ នៅតំបន់សេដ្ឋកិច្ច ពិសេសតាយសេង ស្ងប់ស្ងាត់វិញហើយ

ស្ថានភាពរោងចក្រ នៅតំបន់សេដ្ឋកិច្ច ពិសេសតាយសេង ស្ងប់ស្ងាត់វិញហើយ

ស្ថានភាពរោងចក្រ នៅតំបន់សេដ្ឋកិច្ច ពិសេសតាយសេង ស្ងប់ស្ងាត់វិញហើយ