មេឈ្មួញ៣នាក់ សម្រុកដឹកឈើប្រណិត ចូលក្រុងបានលុង មេព្រៃមិនហ៊ានបង្ក្រាប ព្រោះវាជាឆ្នាំង បាយ

រតនគិរីៈ បើតាមសមត្ថកិច្ច ប្រចាំការស្រុកលំផាត់ និងស្រុកកូនមុំ ប្រាប់ឲ្យដឹងថា មេឈ្មួញ៣នាក់ សម្រុកដឹកឈើប្រណីត ចូលក្រុងបានលុង មេព្រៃមិនហ៊ានបង្ក្រាប ព្រោះវាជាឆ្នាំងបាយ។ មេឈ្មួញទី១ឈ្មោះ ពៅ ទី២ឈ្មោះឡុង (សាច់ញាតិមន្ត្រី ជាន់ខ្ពស់ អាវុធហត្ថខេត្តរតនគិរី) និងទី៣ឈ្មោះ ស៊ឹម សីហា ហៅម៉ៅ មន្ត្រីនគរបាលក្នុងអង្គភាព ប្រឆាំងបទល្មើសគ្រឿង ញៀន នៃស្នងការនគរបាល ខេត្តរតនគិរី។

ប្រភពពត៌មានដដែលខាងលើ ប្រាប់បន្តទៀតថា មេឈ្មួញដ៏មានឥទ្ធិពលដឹកជញ្ជូន ឈើប្រណិតនៅ ពេលយប់ចូលក្រុង បានលុង បានដោយរលូននេះដែរ តែងតែយកខ្នងបង្អែកមន្ត្រីជាន់ខ្ពស់ប៉េអឹមខេត្ត និងមន្ត្រីជាន់ខ្ពស់នគបាលខេត្ត មករត់ការតាមដងផ្លូវ ដើម្បីសម្របសម្រួលជាមួយសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធ ដោយធ្វើការបង់លុយប្រចាំខែ ទៅតាមអង្គភាពនិមួយៗ។ ប្រភពព័ត៌មានខាងលើ បញ្ជាក់អោយដឹងទៀតថា លោកពៅ និងលោកឡុង មធ្យោបាយដឹក ជញ្ជូនឈើចូល ក្រុងបានលុង ដោយរថយន្តកាមរី ដឹកចេញពីស្រុកកោះញ៉ែក ខេត្តមណ្ឌលគីរី។ ចំណែកឯលោកស៊ឹម សីហា ហៅម៉ៅ មធ្យោបាយរថយន្តសាំយ៉ុងដឹកចេញតំបន់ស្រែគ ស្រែសាមី ឃុំដាឡាត់ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ជាងនេះ ទៅទៀតលោកស៊ឹម សីហា ហៅម៉ៅ មិនសូវមានវត្តមាននៅក្នុងអង្គភាពនោះទេ ដោយគាត់ តែងតែចេញប្រតិបត្តិការ ខាងក្រៅ ដោយពេលខ្លះ ដើរតួនាទីជាមន្ត្រីនគរបាល ប្រឆាំងបទល្មើសសេដ្ឋ កិច្ច និងពេលខ្លះដើរប្រមូល លុយពីក្រុម ឈ្មួញរកស៊ីឈើ ដោយយកឈ្មោះមន្ត្រី តុលាការ មកដាក់មុខ ថែមទៀតផង (ដៃម្ខាងចាប់ ដៃម្ខាងជួញខ្លួនឯង)។

សកម្មភាពក្រុមឈ្មួញ៣នាក់ ខាងលើដឹកជញ្ជូន ឈើប្រណិតចូលក្រុងបានលុង ដោយគ្មានការបង្ក្រាបនេះដែរ មជ្ឈមណ្ឌល ពត៌មានដើមអម្ពិល មិនអាច សុំការបំភ្លឺពីលោកហុង វណ្ណរាន នាយផ្នែករដ្ឋបាលព្រៃឈើទទួលបន្ទុកស្រុកកូនមុំ ស្រុកលំផាត់ និងក្រុងបានលុងបានទេ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នេះ ព្រោះគ្មានលេខទូរស័ព្ទ ៕

មេឈ្មួញ៣នាក់ សម្រុកដឹកឈើប្រណិត ចូលក្រុងបានលុង មេព្រៃមិនហ៊ានបង្ក្រាប ព្រោះវាជាឆ្នាំង បាយ

មេឈ្មួញ៣នាក់ សម្រុកដឹកឈើប្រណិត ចូលក្រុងបានលុង មេព្រៃមិនហ៊ានបង្ក្រាប ព្រោះវាជាឆ្នាំង បាយ