កម្មកររោងចក្រ ខេវី ១៨០នាក់ ទាមទារបើក ប្រាក់ខែពីថៅកែ

កំពង់ស្ពឺ៖ កម្មកររោងចក្រ ខេវី ចំនួន១៨០នាក់ ក្នុងចំណោមកម្មករ ចំនួន៤១០នាក់ បានធ្វើការប្រមូលផ្តុំគ្នា ដើម្បី ទាមទារថៅកែ រោងចក្រឲ្យបើកប្រាក់ខែ ហើយការទាមទារ បានធ្វើនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅ ភូមិបុស្សតា ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ការទាមទាររបស់កម្មករ ប្រមាណ១៨០នាក់នេះ ត្រូវបានដឹកនាំដោយ លោក ហុង ណំាហេន ប្រធានសហព័ន្ធ សហជីពសម្លេង កម្មករកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយ ជាមួយថៅកែ រោងចក្រ ឲ្យចេញមុខមក ដោះស្រាយជាមួយកម្មករ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា កម្មករចំនួន១៨០នាក់នេះ ចាប់តំាងថ្ងៃទី៤ ខែធ្នូ រហូតមកទល់ពេលនេះ ថៅកែរោងចក្រ នៅមិនទាន់បាន បើកប្រាក់ខែឲ្យនោះទេ បន្ទាប់ពីធ្វើការទាមទារ នៅមុខរោងចក្រ ក្រុមកម្មករ ទំាងនោះ និងនាំគ្នាទៅដាក់ពាក្យបណ្តឹង នៅសាលាដំបូងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២១ ខែធ្នូ នេះផងដែរ៕