បុរសចំណាស់ម្នាក់ ខ្យល់គស្លាប់ ដោយសារ តែផឹកស្រា

ភ្នំពេញ៖ បន្ទាប់ពីផ្ទុះករណី ស្លាប់ដោយសារ ពុលស្រាស និងស្រាថ្នាំ នៅខេត្តក្រចេះ នាពេលនេះ បុរសវ័យ ចំណាស់ម្នាក់ ត្រូវបានគេអះអាងថា បានខ្យល់គស្លាប់ បន្ទាប់ពីផឹកស្រាស្រវឹង ដោយករណីនេះបានកើតឡើង កាលបីវេលាម៉ោង១០ និង៤០នាទី នៅភូមិកញ្រ្ជៀច ឃុំកញ្រ្ជៀច ខេត្តព្រៃវែង។

យោងតាមសម្តីសមត្ថកិច្ច បានឲ្យដឹងថា «បុរសចំណាស់ដែល ខ្យល់គស្លាប់ ដោយសារតែស្រវឹងស្រា មានឈ្មោះ នេត ណាន ភេទប្រុស អាយុ៦៤ឆ្នាំ បន្ទាប់ពីផឹកស្រាបុរសរូបនេះបានទៅ អង្គុយលេងនៅលើផ្ទះ ក្រោយមកក៏ កើតរោគខ្យល់គស្លាប់តែម្តង » ។ ប៉ុន្តែយ៉ាងណាក្តី សមត្ថកិច្ច មិនអាចអះអាងទេថាករណីនេះ ជាពុលស្រា នោះទេ។
ក្រោយការពិនិត្យទៅលើសាកសព សមត្ថកិច្ចបានបញ្ជាក់ថា «សាកសពនេះពិតជាស្លាប់ដោយសារ តែខ្យល់គស្លាប់មែន  និងប្រគល់សាកសព ជូនក្រុមគ្រួសារ ធ្វើបុណ្យ ទៅតាមប្រពៃណី»៕

បុរសចំណាស់ម្នាក់ ខ្យល់គស្លាប់ ដោយសារ តែផឹកស្រា