លោក រស់ វណ្ណា ជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ និងអាជ្ញាធរភូមិ ក្នុងឃុំមួយចំនួន នៃស្រុកអង្គស្នួល

កណ្តាល ៖ លោកបណ្ឌិត រស់ វណ្ណា ប្រធានគណពង្រឹង មូលដ្ឋាន ស្រុកអង្គស្នួល និងជាអនុប្រធាន ក្រុមការងារថ្នាក់ជាតិ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញនេះ បានចុះសំណេះសំណាល ជាមួយ ក្រុមប្រឹក្សាឃុំ-មេភូមិ-មេភូមិរង និងលេខាភូមិ របស់ឃុំព្រៃពួច, ឃុំក្រាំងម្កាក់, ឃុំលំហាច អង្គស្នួល ខេត្តកណ្តាល នាបរិវេណមណ្ឌលសុខភាពឃុំព្រៃពួច ក្នុងគោលបំណងបង្កើតមូលនិធិគាំទ្រ ដល់ស្រ្តីសំរាលកូនក្នុងមណ្ឌលសុខភាពឃុំព្រៃពួច។

ក្រោយបានស្តាប់របាយការណ៍ស្វាគមន៍ របស់ប្រធានមណ្ឌលសុខភាពឃុំព្រៃពួចរួចមក លោក រស់ វណ្ណា បានសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងមន្រ្តីភូមិ ព្រមទាំងបុគ្គលិកសុខាភិបាល ដោយលើកឡើង ពីការអភិវឌ្ឍនៃវិស័យសុខាភិបាល និងបានផ្តួចផ្តើមបង្កើត នូវមូលនិធិគាំពារ ស្ត្រីសំរាលកូន នៅមណ្ឌលសុខភាពឃុំព្រៃពួច ក្នុងន័យរួមចំណែកសំរាលនូវ ទុក្ខលំបាក របស់ប្រជាពលរដ្ឋជាស្ត្រី ដែលឆ្លងទន្លេ និងមានការឩបត្ថម្ភក្នុងម្នាក់ៗ ទទួលបាននូវថវិកាចំនួន ៨០.០០០រៀល និងឃីតមួយកញ្ចប់។ ក្នុងឃីតនោះមានដូចជា អាវទារក២, ស្រោមដៃ២, មួក១, កន្សែង១ និងម្សៅ១កំប៉ុង គិតជាថវិការប្រមាណជា២៥ដុល្លាអាមេរិក។

មណ្ឌលសុខភាពកន្លងមកជាមធ្យម ស្ត្រីសំរាលកូនមាន ១២ទៅ១៥នាក់ ក្នុងមួយខែ ហើយតួលេខនេះ សំរាប់តែឃុំព្រៃពួចឋនិងឃុំក្រាំង់ម្កាក់តែប៉ុណ្ណោះ ហើយពេលនេះ ត្រូវបន្ថែមឃុំលំហាចនិងឃុំផ្សេងៗ ដែលនៅជិតទៀត និងដោយមានការឩបត្ថម្ភផងនោះ ហេតុនេះចំនួនស្ត្រីមកឆ្លង ទន្លេនិងកើន ទ្បើងជាមិនខានក្នុងមួយខែៗ ។

ដោយមានសំណូមពរពីលោកប្រធានមណ្ឌលសុខភាពស្តីពី ការខ្វះបន្ទប់សំរាប់សំរាកក្រោយពី សំរាលរួច លោក រស់ វណ្ណា បានឯកភាពជួយកសាងបន្ទប់មួយទៀត ដើម្បីអាចទទួលស្ត្រីឆ្លង ទន្លេបានច្រើននាក់ក្នុងពេលតែមួយ។ ជាមួយគ្នានោះ លោក ក៏បានឯកភាពផ្តើមដំណើរ ការមូល និធិនៅដើមឆ្នាំ២០១៦ខាងមុខនេះ ដោយសង្ឃឹមថា ពេលមូលនិធិនេះដំណើរការ នឹងជួយដល់ស្ត្រី ដែលខ្វះខាត មកសំរាលកូននៅមណ្ឌលសុខភាពនេះ និងកាត់បន្ថយបាននូវគ្រោះថ្នាក់ពេលឆ្លង ទន្លេដែលកន្លងមកធ្លាប់មាន។

លោក រស់ វណ្ណា បានលើកឡើង និងបង្ហាញដល់មន្រ្តីឃុំ -ភូមិ អំពីស្ថានភាពនយោបាយបច្ចុប្បន្ន និងការអភិវឌ្ឍរបស់ប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលើកពីល្បិចកលរបស់បក្សប្រឆាំងឲ្យសមាជិកអង្គប្រជុំបានជ្រាបផងដែរ។

ជាចុងបញ្ចប់ លោក រស់ វណ្ណា បានឧបត្ថម្ភដល់ការជួសជុលផ្លូវក្រាលថ្មមិចប្រវែង១៦០ ម៉ែត្រនៅឃុំក្រាំងម្កាក់ ចំណាយថវិការ ១.៨៥០.០០០រៀល, ឧបត្ថម្ភ ដល់ក្រុមប្រឹក្សាឃុំ -កងកំលាំងការពារ និងលោកគ្រូពេទ្យចំនួន ២៣នាក់ ក្នុងម្នាក់ ២០.០០០រៀល, មេភូមិ- មេភូមិរង ចំនួន ៩៨ នាក់ក្នុងម្នាក់ ១០.០០០រៀល, ឧបត្ថម្ភដល់អង្គពិធី ៤៤០.០០០ រៀល និង ឧបត្ថម្ភបុណ្យសពលោកមេភូមិថ្មី ឃុំបែកចាន នូវថវិការ ២00.000រៀល។ សរុបថវិការរួម ៣.៩៣០.០០០រៀល។  បន្ទាប់មក លោក រស់ វណ្ណាបានចុះពិនិត្យផ្លូវ២ខ្សែ ក្នុងឃុំព្រៃពួច ដើម្បីធ្វើការជួសជុល តាមសំណូមពររបស់មេភូមិនិងមេឃុំ គឺភូមិព្រៃពួច-ភូមិទ្រា ប្រវែង ១.០០០ម៉ែត្រ និងភូមិចំការស្លែង ប្រវែង ១.០០០ ម ដោយក្រាលដីស-ថ្មមិច៕