JCI Cambodia រកឃើញអ្នកបន្តវេន សម្រាប់ឆ្នាំ ២០១៦

ភ្នំពេញ ៖ សភាយុវពាណិជ្ជករកម្ពុជា (JCI Cambodia)  បានរកឃើញ ហើយអ្នកដែលមាន សមត្ថភាព សម្រាប់គ្រងតំណែង បន្តធ្វើជាជាប្រធានរបស់ JCI Cambodia សម្រាប់ឆ្នាំ ២០១៦ កាលពីល្ងាចថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៥។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ JCI Cambodia បានឲ្យដឹងថា តំណែងប្រធានJCI Cambodia សម្រាប់ឆ្នាំ ២០១៦ បានទៅលើលោក ប៉ិច បូឡែន , អនុប្រធានប្រតិបត្តិបានទៅលើលោកស្រី ជា សុផល្លា , ចំណែកអនុប្រធាន២រូបទៀត បានទៅលើអ្នកនាងដែក ដារី និងលោកស្រី យូ បូរី។

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា គឺជាអង្គការអន្តរជាតិ ដែលមិនរកប្រាក់ចំណេញ មានសមាជិក ជាង ១២០ប្រទេស ដែលប្រមូលផ្ដុំដោយពាណិជ្ជករវ័យក្មេងអាយុក្រោម៤០ឆ្នាំ ជាច្រើនរូប ដែលកំពុង ស្ម័គ្រចិត្ត ចូលរួមអនុវត្តគម្រោងជាច្រើន ក្នុងការអភិវឌ្ឍន៍សង្គមដើម្បីការផ្លាស់ប្ដូរជាវិជ្ជមាន។ សមាគមមួយនេះ ក៏មាន គម្រោងជាច្រើនដែលផ្ដោតលើចំណុចស្នូលទាំង៤ គឺ ការអភិវឌ្ឍសហគមន៍ ការបង្កើតឱកាសពាណិជ្ជកម្ម ការអភិវឌ្ឍន៍សមត្ថភាពបុគ្គល និងទំនាក់ទំនងអន្តរជាតិ។

  គួរបញ្ជាក់ថា ពិធីប្រកាសតែងតាំង និងស្បថសច្ចាប្រណិធានរបស់ប្រធានសភាយុវពាណិជ្ជករកម្ពុជាប្រចាំឆ្នាំ ២០១៦ មានការចូលរួមពីសមាជិក សមាជិកា យុវជនស្ម័គ្រចិត្តនៃ JCI Cambodia តំណាងក្រុមហ៊ុន អាជីវករ និងព្រមទាំងអ្នកផ្ដល់សេវាកម្មជាង២០០រូបផងដែរ៕

JCI Cambodia រកឃើញអ្នកបន្តវេន សម្រាប់ឆ្នាំ ២០១៦

JCI Cambodia រកឃើញអ្នកបន្តវេន សម្រាប់ឆ្នាំ ២០១៦

JCI Cambodia រកឃើញអ្នកបន្តវេន សម្រាប់ឆ្នាំ ២០១៦