ម៉ាក សែន​សូ​នី​តា ៖ សម្តី​សរជាតិ មាយា​ថសរ​ពូជ​

ម៉ាក សែន​សូ​នី​តា ៖ សម្តី​សរជាតិ មាយា​ថសរ​ពូជ​

​រាជធានី​ភ្នំពេញ : កាលពី​ថ្មីៗ​នេះ កញ្ញា ម៉ាក សែន​សូ​នី​តា ហៅ តូ​តា បាន​ទម្លាយ​សារ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែលមាន​ខ្លឹមសារ​ថា ៖ «​ស្គាល់គ្នា​ជិត​៦​ឆ្នាំ ធ្វើ​ដូចជា​មិន​ស្គាល់​ចរិត​គ្នា​? ចង់​ប្រាប់ថា ខ្ញុំ​ស្គាល់​អ្នក​តាំងពី​អ្នក​នៅ​សុំ​លុយ​ម៉ាក់​ចាយ រហូតដល់​អ្នក​មានកា​រងារ​ធ្វើ មាន​លុយ​ផ្ទាល់ខ្លួន ហើយ​ខ្ញុំ​ក៏​អត់​ដែល​ខ្វល់​ដែរ ទៅណា​មក​ណា​ញាំ​អី​កន្លែង​ណា​ក៏​ខ្ញុំ​មិន​ឲ្យ​អ្នកចេញ​ដែរ គឺ​Share ស្មើភាព​គ្នា មានពេលខ្លះ ខ្ញុំ​តែងតែ​ចេញ​លុយ​លើស​ខ្លួនឯង​ផង ម៉េច​ក៏​មិន​ថា​ផង​… តែ​ឥឡូវ​អត់​យល់ តាំងពី​មានការ​ងារ​ធ្វើ​តិចតួច​មក​ស្រាប់តែ​មក​ចោទថា ឯង​នេះ​មាន​លុយ​មិន​គោរព​គេ​ថា​គេ​ហ្នឹង​អត់លុយ​…​ទៅ​ចឹ​ង​វិញ​ទៅ លោក​អើយ​លោក​…​ចុះ​ទម្រាំ​តែមាន​ការងារ​ធ្វើ​រកស៊ី​ធំដុំ​មាន​លុយ​ច្រើន កាន់​ក្នុង​ដៃ​មិនដឹង​ជា​មក​ចោទ​ឯង​ប៉ុណ្ណា​ទេ​…​ហួសចិត្ត​…!»​។​

 

​ទោះជា​យ៉ាងណា​នៅលើ​បណ្ដាញ​សង្គម​របស់​នាង​បាន​សរសេរ​សារ​ក្នុងន័យ​បញ្ឆិតបញ្ឆៀង​មួយ​ឆ្លើយតប​ចំពោះ អ្នក​ដែល​និយាយដើម​នាង​ថា «​ជា​នារី​មុខលុយ​»​។ តែ​តូ​តា​មិនបាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​នៃ​គូវិវាទ​ពាក្យសំដី​របស់​នាង ឲ្យ​ដឹង​នោះទេ​។ តែបើ​តាម​ការនិយាយ​លើកឡើង​របស់​មហាជន​បាន​ខ្សឹបខ្សៀវ​គ្នា​ថា យោងតាម​អត្ថន័យ​ក្នុង​សារ​នេះ ប្រហែលជា​តារា​សម្ដែង​ស្រី​ល្បីឈ្មោះ​បង្គួរ​រូបនេះ​មានការ អាក់អន់ស្រពន់ចិត្ត​នឹង​មិត្ត​ភ័ក្ដិ​ជិតដិត​ណា​ម្នាក់​របស់​នាង​ហើយ ដោយ​គ្រាន់តែ​នាង​មិន​បញ្ចេញ​ឈ្មោះ ទើប​នាង​សរសេរ​សារ​ឆ្លើយតប​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ជាការ​សក​ទៅ​អ្នក​ដែល​និយាយ​មិនល្អ​ពី​នាង​នោះ​៕

ម៉ាក សែន​សូ​នី​តា ៖ សម្តី​សរជាតិ មាយា​ថសរ​ពូជ​ ម៉ាក សែន​សូ​នី​តា ៖ សម្តី​សរជាតិ មាយា​ថសរ​ពូជ​

ម៉ាក សែន​សូ​នី​តា ៖ សម្តី​សរជាតិ មាយា​ថសរ​ពូជ​