នគរបាល​ស្រុក​ឧដុង្គ​បាន​ឃាត់​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​បាន​ម្នាក់​

កំពង់ស្ពឺ: នគរបាល​បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែលជា​នៅ​ស្រុក​ឧដុង្គ​កាលពីព្រឹក​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០១៥​ស្ថិត​ក្នុងភូមិ​ឃ្លាំង​៥ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ​សាន្ត ផានិត ភេទ​ប្រុ ស​អាយុ​២៤​ឆ្នាំ មានមុខ​រប​មិន​ពិតប្រា​ដក រស់នៅ​ក្នុងភូមិ​ឃាត់ខ្លួន​ខាងលើ​។ ក្រោយពី​ឃាត់ខ្លួន​សមត្ថកិច្ច​ជំនាញ បាន​ដកហូត​វត្ថុតាង​ជាក់ស្តែង​នៅ​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក​៥៥​កញ្ចប់​តូច​នឹង​១​កញ្ចប់​ធំប្រាក់រៀល​២៧​ម៉ឺន​រៀល ប្រាក់​ដុល្លា​២១​ដុល្លា​​នឹង​ទូរ​សព្ទ័​ណូគា​១​គ្រឿង​ផងដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការ​ខេត្ត កំពង់ស្ពឺ​ដើម្បី​សួរនាំនិង​ចាត់ការ​តាមច្បាប់​៕R​

នគរបាល​ស្រុក​ឧដុង្គ​បាន​ឃាត់​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​បាន​ម្នាក់​