​ផ្លែក្រូច​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព ?

​សុខភាព​៖​ផ្លែក្រូច​គឺជា​ផ្លែឈើ​ដែលមាន​សម្បូរ​ទៅដោយ​វីតាមីន C និង សារជាតិ flavonoids ដែល​ធ្វើអោយ​ផ្លែក្រូច ក្លាយជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​ប្រយោជន៍ ក្នុង​ការជួយ​ស្ដារ​សុខភាព និង​ធ្វើ​ឲ្យ​សុខភាព​មាន​ភាពប្រសើរឡើង​។ អត្ថប្រយោជន៍​របស់​ផ្លែក្រូច​ចំពោះ​សុខភាព មានដូចជា​៖

    - ជួយ​ថែរក្សា​ស្បែក​

    - ធ្វើអោយ​ប្រព័ន្ធ​ភាព​សាំ មាន​ភាពប្រសើរឡើង​

    - ការពារ​ជំងឺ​លើស​សម្ពាធ​ឈាម​

    - ជួយ​ការពារ​ពី​ជំងឺមហារីក​

    - ជួយ​ការពារ​ពី​ជំងឺ​បេះដូង​

    - ការពារ​ប្រឆាំងនឹង​ជំងឺ រឹង​ក្រិន​ស​សៃ​អា​ទែ​

    - ជួយ​កាត់បន្ថយ​នូវ​ការផលិត ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល របស់​ថ្លើម​

    - ជួយ​ជម្រុញអោយមាន សា​មាស​ធាតុ​រាវ​សម្រាប់​ជួយ​រំលាយ​អាហារ និង ធ្វើអោយ​ស្ថានភាព​ទល់លាមក មាន​ភាព​ធូរស្រាល​

    - ធ្វើការ​ជួសជុល ដល់​មេជី​វិត​ឈ្មោល​ដែល​ត្រូវបាន​បំផ្លាញ​៕

​ផ្លែក្រូច​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព ?