​ឃាត់ខ្លួន​ស្រី​ស្អាត​ម្នាក់តាមពាក្យបណ្តឹងជនរងគ្រោះពីបទ​លួច​ទូរស័ព្ទ

ខេត្តសៀមរាប​៖​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្រី​ស្អាត​ម្នាក់​តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ដោយ​ចោទថា នាង​បាន​លួច​ទូរស័ព្ទ​១​គ្រឿង ម៉ាក​អាយ​ហ្វូ​ន 6PLUS ពណ៌​មាស​។ ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​ម៉ោង​១១​និង​៤០​នាទី ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។ 

​    ​ជនសង្ស័យ​ឈ្មោះ សុក ច័ន្ទ​ស្រី​មី ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាក រស់នៅ ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ អ៊ុំ មា​តី ភេទ​ស្រី អាយុ​២៣​ឆ្នាំ បច្ចុប្បន្ន​រស់នៅ ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប មុខរបរ​លក់ដូរ បាន​អង្គុយ​មើល​ទូរទស្សន៍ នៅមុខ​បន្ទប់ ហើយ​ទុក​ទូរស័ព្ទ នៅក្នុង​បន្ទប់ក៏ត្រូវ​ជនសង្ស័យ​លួច ហើយ​ក្រោយពេល​ឃាត់ខ្លួន ទូរស័ព្ទ​បានប្រគល់​ឲ្យម្ចាស់​ដើម​វិញ ហើយ​ជនសង្ស័យត្រូវបាន​កសាង​សំណុំរឿងចាត់ការ​តាម​នីតិវិធី​៕