ក្រុមហ៊ុន​ផលិត​ស្បែកជើង​វិនិយោគ​ដោយ​បរទេស​នៅ​វៀតណាម​បង្ហាញ​ពី​អានុភាព

ប្រទេស​វៀតណាម ៖ បណ្តា​សហគ្រាស​វិនិយោគ​ដោយ​បរទេស​ស្មើ ឬ​តិច​ជាង​២៥%​នៃ​បរិមាណ​សហគ្រាស​ផលិត​ស្បែកជើង​សរុប​ទាំងអស់​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​វា​មាន​ទំហំ​៧៧% នៃ​តម្លៃ​នាំ​ចេញ​សរុប​ទាំងអស់ ។

ផលិតផល​ស្បែកជើង គឺ​ស្ថិត​ក្នុង​ចំណោម​ឧស្សាហកម្ម​មួយ​ដែល​មាន​ចំណូល​ពី​ការ​នាំ​ចេញ​កម្រិត​ខ្ពស់ ។ ទោះជា​យ៉ាងណា ឧស្សាហកម្ម​ដែល​ផ្តល់​ប្រាក់​ចំណេញ​នេះ កំពុង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​បណ្តា​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង និង​តៃវ៉ាន់ ។

យោង​តាម​សមាគម​ផលិតផល​ស្បែក និង​ស្បែកជើង​វៀតណាម​ឲ្យ​ដឹង​ថា ជាមួយនឹង​បរិមាណ​សហគ្រាស​ចំនួន​៨០០ និង​កម្មករ​ចំនួន​១​លាន​នាក់ សហគ្រាស​វិនិយោគ​ដោយ​បរទេស​ស្មើនឹង​១​ភាគ​៤ នៃ​បរិមាណ​ក្រុមហ៊ុន​ផលិត​ស្បែកជើង​ទាំងអស់ ប៉ុន្តែ​ពួក​គេ​នាំ​មក​នូវ​អត្រា​៧៧% នៃ​ទំហំ​ទឹកប្រាក់​នាំ​ចេញ​ផង​ដែរ ។ ក្នុង​នោះ Pou Chen ក៏​ស្ថិត​ក្នុង​ចំណោម​បណ្តា​ក្រុមហ៊ុន​ទាំងនោះ​ដែរ ។

ក្រោម​ផែនការ​កាត់​ពន្ធ​លើ​ការ​នាំ​ចេញ​ស្បែកជើង​របស់​វៀតណាម និង​នៅ​ក្នុង​ក្របខ័ណ្ឌ​សមាគម​សេដ្ឋកិច្ច​អាស៊ាន (AEC) នឹង​កាត់​បន្ថយពន្ធ​រហូត​មក​ដល់​កម្រិត​សូន្យ​ភាគ​នៅ​ដំណាច់ឆ្នាំ​២០១៥ ។

នៅ​វៀតណាម ក្រុមហ៊ុន​នេះ​មាន​សាខា​ជា​ច្រើន​រួម​មាន ក្រុមហ៊ុន PouYuen ក្នុង​ក្រុង​ហូ​ជី​មិ​ញ​, Poulin និង​នៅ Tay Ninh, PouSung នៅ Dong Nai, Du Duc នៅ Tien Giang និង Duy Khang ក្នុង Long An ដែល​មាន​ចំណូល​សរុប​ចំនួន​៣០​ទ្រី​លាន​ដុ​ង​ក្នុង​ឆ្នាំ​២០១៤​។ តួលេខ​នេះ​ស្មើនឹង​១៧% នៃ​ចំណូល​លើ​ការ​នាំ​ចេញ​ទាំងអស់​របស់​វៀតណាម​ពី​ផលិតផល​ស្បែកជើង ។

ទិន្នផល​របស់​បណ្តា​សហគ្រាស​វិនិយោគ​ដោយ​បរទេស​កំពុង​តែ​មានការ​កើនឡើង​យ៉ាង​លឿន​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បន្ត​កើនឡើង​ស្រប​ពេល​វៀតណាម​បាន​បញ្ចប់​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​រាប់​បញ្ចូល​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក (TPP) កិច្ចព្រមព្រៀង​វៀតណាម​-​អឺរ៉ុប និង​វៀតណាម​-​កូរ៉េ​ខាងត្បូង ។

នៅ​ពេល​ដែល TPP ចូល​ជា​ធរមាន ទំនិញ​ពី​បណ្តា​ប្រទេស​សមាជិក TPP ដែល​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក នឹង​អាច​រីករាយ​ជាមួយនឹង​អត្រាពន្ធ​អនុគ្រោះ​ពិសេស មាន​ន័យ​ថា យីហោ​ដែល​គេ​ស្គាល់​ថា​ល្អ ដូច​ជា Nike និង Adidas អាច​នឹង​មានការ​បញ្ជា​ទិញ​កាន់តែ​ច្រើន​ពី​បណ្តា​សហគ្រាស​វៀតណាម ។

លោក Nguyen Duc Thuan ប្រធាន​ក្រុមហ៊ុន Lefaso លើក​ឡើង​ថា ៖ « បច្ចុប្បន្ន​វៀតណាម​មាន​កាលានុវត្តភាព​ដ៏​ប្រសើរ​បំផុត​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ផលិត​ស្បែកជើង ។ ទោះជា​យ៉ាងណា លោក​ឱ្យ​ថា អាជីវកម្ម​នេះ​ត្រូវការ​នូវ​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ប្រសើរ​ថែម​ទៀត ។ ក្រុមហ៊ុន​ផលិត​ស្បែកជើង Thai Binh បាន​សហការ​ជាមួយ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ឧទាហរណ៍​ស្រាប់ » ។

ក្នុង​ចំណោម​ហានិភ័យ​ធំ​ជាងគេ​បំផុត​សម្រាប់​វៀតណាម ដែល​ព្រមាន​ដោយ​អ្នកជំនាញ​នោះ គឺ​ការ​កំណត់​តម្លៃ​នៃ​សេវា​ផ្ទេរ​ប្រាក់​ដែល​ដឹកនាំ​ដោយ​សហគ្រាស​វិនិយោគ​ដោយ​បរទេស​។ វៀតណាម​បាន​ពឹងផ្អែក​មួយ​ផ្នែក​ធំ​លើ​ការ​នាំ​ចេញ​វត្ថុធាតុដើម ខណៈ​សហគ្រាស​វិនិយោគ​ដោយ​បរទេស​គ្រប់គ្រង​លើ​ទីផ្សារ​ក្នុងស្រុក ដែល​ទាំងនេះ​ជា​លក្ខខណ្ឌ​សុ​ក្រិត​ភាព​សម្រាប់​សហគ្រាស​វិនិយោគ​ដោយ​បរទេស​ក្នុង​ការ​ពាំនាំ​មក​នូវ​ការ​កំណត់​តម្លៃ​លើ​សេវា​ផ្ទេរ​ប្រាក់ ។ 

នៅ​គ្រានោះ​ដែរ ព័ត៌មាន​អំពី​ការ​ដោះ​ដូរ​នៅ​ក្នុង​ទីផ្សារ គួរតែ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​សហគ្រាស​បរទេស​ក្នុង​សង្វា​ក់​ផ្គត់ផ្គង់​លើ​ពិភពលោក​។ កត្តា​នេះ​ធ្វើ​ឲ្យ​មានការ​លំបាក​បំផុត​សម្រាប់​បណ្តា​ទីភ្នាក់ងារ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​វៀតណាម ក្នុង​ការ​ស្វែងរក​ព័ត៌មាន​ពេល​មានការ​ស៊ើបអង្កេត​ចំពោះ​ការ​កំណត់​តម្លៃ​នៃ​អត្រា​ផ្ទេរ​ប្រាក់​នោះ ។
យោង​តាម​ក្រុមហ៊ុន Lefaso ឱ្យ​ដឹង​ថា អនុ​បាត​ក្នុងស្រុក​នៃ​ឧស្សាហកម្ម​ផលិត​ស្បែកជើង គឺ​ស្មើនឹង​ប្រមាណ​ជា​៤០% ទៅ ៤៥% ៕