ពន្លាជាតិកម្ពុជា ទទូលបាន "ពានរង្វាន់ប្រាក់" ក្នុងពិព័រណ៍ពិភពលោក ឆ្នាំ២០១៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី

ភ្នំពេញ ៖ ព្រឹត្ដិការណ៍ពិព័រណ៍ ពិភពលោក ដែលមានការចូលរួម ពីបណ្តាប្រទេសចំនួន១៤៥ នៅលើពិភពលោក និងអង្គការអន្តរជាតិធំៗចំនួន០៣នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី ដែលកម្ពុជា បានចូលរួមផងដែរនោះ គឺពន្លា ជាតិកម្ពុជាទទូលបាន"ពានរង្វាន់ប្រាក់" តែមួយគត់ក្នុងពិព័រណ៍ពិភពលោកមួយនេះ  ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ បានឲ្យដឹងថា ពិធីនេះ ប្រព្រឹត្តទៅអស់រយៈពេល០៦ខែ ចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ។

ប្រទេសកម្ពុជា បានចូលរួមប្រកួតប្រជែងជាមួយ ៩១ប្រទេស និង ជាលទ្ធផល កម្ពុជាជាប្រទេស តែមួយគត់ ក្នុងតំបន់អាស៊ាន ដែលមានមោទនភាពយ៉ាងក្រៃលែងក្នុងការទទួលបាននូវពានរង្វាន់ប្រាក់ ០១គ្រឿង (Silver Award) ពីគណៈកម្មការរៀបចំពិព័រណ៍ពិភពលោក និងការិយាល័យពិព័រណ៍អន្តរជាតិ (BIE)។

ពន្លាជាតិកម្ពុជា បានទទួលនូវពានរង្វាន់ប្រាក់ ចំពោះការបង្កើតប្រធានបទពិព័រណ៍ប្រកប ដោយភាពច្នៃប្រឌិត “ដំណាំស្រូវដាំ នៅលើដែនដីវប្បធម៌ដ៏សម្បូរបែប” ដែលសិ្ថតក្រោមប្រធានបទរបស់ពិព័រណ៍ពិភពលោក “ចិញ្ចឹមភពផែនដី ផ្តល់ថាមពល សម្រាប់ជីវិត” សម្រាប់ឆ្នាំ២០១៥។

ពន្លាជាតិ ដែលមានផ្ទៃក្រលា២៥០ម២ បានបញ្ជាក់ពីសារៈសំខាន់ស្តីពីផលិតកម្មដំណាំស្រូវ នៅលើដែន ដីវប្បធម៌ដ៏សម្បូរបែប របស់ប្រទេសកម្ពុជា។

ពានរង្វាន់នេះ បញ្ជាក់ពីការទទួលស្គាល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងនាំមកនូវមោទនភាពជាតិ សម្រាប់កម្ពុជាក្នុងការចូលរួមពិព័រណ៍ពិភពលោកឆ្នាំ២០១៥។

ពន្លាជាតិកម្ពុជា បានទទួលស្វាគមន៍អ្នកចូលរួមទស្សនាពិព័រណ៍ ជាង ២ លាននាក់ សម្រាប់រយៈពេលប្រាំមួយខែ នៅក្នុងការតាំងពិព័រណ៍ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី ។

ដើម្បីបង្ហាញពីលទ្ធផលដែលកម្ពុជាទទួលបាននេះ នៅថ្ងៃទី២៤ ខែធ្នូ ខាងមុខ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុលនឹងរៀបចំសន្និសីទសារព័ត៌មាននៅ         សាលប្រជុំអង្គរវត្ត (ជាន់ទី២)   ម៉ោង៩:០០ ព្រឹក ដោយផ្តោតលើការរចនាពន្លាជាតិ និងសេចក្តីលម្អិតស្តីពីប្រធានបទ “ចិញ្ចឹមភពផែនដី ផ្តល់ថាមពល សម្រាប់ជីវិត” នៅក្នុងពិព័រណ៍ពិភពលោកឆ្នាំ២០១៥៕

ពន្លាជាតិកម្ពុជា ទទូលបាន "ពានរង្វាន់ប្រាក់" ក្នុងពិព័រណ៍ពិភពលោក ឆ្នាំ២០១៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី

ពន្លាជាតិកម្ពុជា ទទូលបាន "ពានរង្វាន់ប្រាក់" ក្នុងពិព័រណ៍ពិភពលោក ឆ្នាំ២០១៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី

ពន្លាជាតិកម្ពុជា ទទូលបាន "ពានរង្វាន់ប្រាក់" ក្នុងពិព័រណ៍ពិភពលោក ឆ្នាំ២០១៥ នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី