នគរបាលប៉ុស្តិ៍ ទួលស្វាយព្រៃទី១ ដេញចាប់ជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាព ឆក់ការបូបពីនារីម្នាក់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍ ទួលស្វាយព្រៃទី១ ដេញចាប់បានភ្លាមៗ កាលពីវេលា ម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២១ខែ ធ្នូ ២០១៥ តាមបណ្ដោយផ្លូវលេខ១៧៣កែង៣៣៨ ស្ថិតក្នុងសង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយធ្វើសកម្មភាពឆក់ការបូបពីនារីម្នាក់ ។

លោក ពៅ ពិដោរ នាយនគរបាលប៉ុស្តិ៍ ទួលស្វាយព្រៃទី១ បានអោយដឹងថា ជនសង្ស័យមានឈ្មោះ សោម សុភក្រ្តភេទប្រុស អាយុ២៤ឆ្នាំមុខរបរនៅផ្ទះជួលម្ដុំផ្សារដើមគរ ជិះម៉ូតូម៉ាកស៊ុយស៊ូគីឡេត ពណ៍ត្រួយចេក ពាក់ស្លាកលេខ 1BY-6355។ ចំណែកជនរងគ្រោះមានឈ្មោះប៉ាត់ ប៊ុនណាត ភេទស្រី អាយុ៣៣ឆ្នាំ ផ្ទះជួលម្ដុំផ្សារដើមគរ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

លោកនាយប៉ុស្តិ៍ បានឲ្យអោយដឹងទៀតថា នារីរងគ្រោះបាននិងកំពុងជិះម៉ូតូជាមួយ ប្តីចេញមកពីផ្ទះ តាមបណ្ដោយ ផ្លូវលេខ៣៣៨ ស្រាប់តែមកដល់ចំណុចកើតហេតុ លេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូមកអែប រួចធ្វើសកម្មភាពឆក់ការបូបនារីរងគ្រោះ ភ្លាមៗនោះនារីរងគ្រោះព្រមទាំងស្វាមី បានស្រែកចោរៗ ស្របគ្នានឹង កម្លាំងរបស់នគរបាលប៉ុស្តី កំពុងល្បាតតាមដងផ្លូវនេះស្រាប់ ក៏បានចាប់ជនសង្ស័យបានភ្លាមៗ ហើយត្រូវ ប្រជាពលរដ្ឋ ស្វាគមន៍ម្នាក់១ដៃម្នាក់១ជើងបណ្ដាលឱ្យបែកមុខបែកមាត់តែម្តង ។ ចំណែកការបូបជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យទៅនារីរងគ្រោះវិញ ។

បន្ទាប់មកសមត្ថកិច្ចបានយកជនសង្ស័យ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី១ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕