ប្រគល់រង្វាន់ CSR ដល់ក្រុមហ៊ុនកូរ៉េ ដែលចូលរួម អភិវឌ្ឍន៍សង្គម នៅកម្ពុជា

ភ្នំពេញ៖ ដើម្បីលើកកម្ពស់វិនិយោគ និងការចូលរួមអភិវឌ្ឍន៍សង្គម របស់ក្រុមហ៊ុនកូរ៉េ នៅក្នុងប្រទេសកម្ពុជា Kotra បានរៀបចំកម្មវិធីប្រគល់រង្វាន់CSR សម្រាប់ក្រុមហ៊ុនកូរ៉េ ដែលបានមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា ។

ពិធីនេះបានប្រារព្ធឡើង កាលពីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅសណ្ឋាគារ Intercontinental មានចូលរួមពីតំណាង អង្គការសង្គមស៊ីវិល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងក្រសួង មន្ទីរ ស្ថាប័នរដ្ឋ និងឯកជននានាជាច្រើនទៀត។

ក្រុមហ៊ុនដែលទទួលបានពានរង្វាន់ CSR ត្រូវបានធ្វើការវាយតម្លៃជ្រើសរើសយ៉ាងល្អិតល្អន់ ហើយចុងក្រោយក្រុមហ៊ុនកូរ៉េចំនួន៤ ត្រូវបាន ជ្រើសរើសក្នុងនោះមានក្រុមហ៊ុន ShinHan Khmer Bank ក្រុមហ៊ុន Angkor Heavy motor ក្រុមហ៊ុន Webcash និងក្រុមហ៊ុន Haslla។

ក្រុមហ៊ុនទាំងនេះ សុទ្ធសឹងជាក្រុមហ៊ុន ដែលមានការទទួលខុសត្រូវខ្ពស់ បានចូលរួមអភិវឌ្ឍន៍សង្គមយ៉ាងច្រើនដូចជា៖ ផ្តល់អាហារូបករណ៍ ការសាងសង់សាលារៀន ការព្យាបាលជំងឺដោយស្ម័គ្រចិត្ត ការធ្វើវិភាគទានទៅកាកបាទក្រហម ការផ្តល់វគ្គបណ្តុះបណ្តាលផ្នែកខាងវិស្វកម្ម ការបរិច្ចាគក្នុងកម្មវិធីបុណ្យចំបើង ការបណ្តុះបណ្តាលលើផ្នែកបច្ចេវិទ្យា និងការជួយទៅលើផ្នែកផ្សេងៗទៀត។

ជាមួយគ្នានោះ តំណាងរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-កូរ៉េ ក៏បានផ្តល់នូវការលើកទឹកចិត្តបន្ថែមទៀត ដល់ក្រុមហ៊ុន សហគ្រាស អង្គការ សមាគម ក៏ដូចជាក្រុមអ្នកធុរកិច្ចទាំងអស់ ដោយធានានូវការសម្រួលគ្រប់យ៉ាង ទាំងផ្នែកច្បាប់ ក៏ដូចជាឯកសារពាក់ព័ន្ធ ដើម្បីងាយស្រួល ក្នុងការប្រកបអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ពិសេសតាមរយៈអគ្គកុងស៊ុលរបស់ខ្លួន និង ទីភ្នាក់ងារពាណិជ្ជកម្ម និងវិនិយោគកូរ៉េ(Kotra) ប្រចាំប្រទេសកម្ពុជ៕

ប្រគល់រង្វាន់ CSR ដល់ក្រុមហ៊ុនកូរ៉េ ដែលចូលរួម អភិវឌ្ឍន៍សង្គម នៅកម្ពុជា

ប្រគល់រង្វាន់ CSR ដល់ក្រុមហ៊ុនកូរ៉េ ដែលចូលរួម អភិវឌ្ឍន៍សង្គម នៅកម្ពុជា

ប្រគល់រង្វាន់ CSR ដល់ក្រុមហ៊ុនកូរ៉េ ដែលចូលរួម អភិវឌ្ឍន៍សង្គម នៅកម្ពុជា