លោក ហង់ ជួនណា​រ៉ុ​ន ថា សិស្ស​ក្រី​ក្រពុំ​ចាំបាច់​រៀន​គួរ តែ​ត្រូវ​ខំរៀន​ដោយ​ខ្លួនឯង

ភ្នំពេញ៖ ឆ្លើយតប​នឹង​មតិ​មួយចំនួន​ថា ការបង្រៀន​គួរ​ក្រៅ​ម៉ោង បាននិង​កំពុង​រារាំង​បំណងប្រាថ្នា​សិស្ស​ក្រី​ក្រី និង​បានធ្វើ​ឲ្យ​គុណភាព​ម៉ោង​រដ្ឋ​គ្មាន​ប្រសិទ្ធភាព​នោះ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន ពុំ​យល់ឃើញ​ដូច្នេះ​ទេ។ លោក​សង្កត់ធ្ងន់ថា សិស្ស​ក្រីក្រ​ដែល​ពុំមាន​លទ្ធភាព ពុំ​ចាំ​ចាច់​ទៅ​រៀន​គួរ​នោះទេ គឺ​ត្រូវខិតខំ​រៀន​ដោយ​ខ្លួនឯង។

សូម​ស្តាប់​ប្រសាសន៍ លោក ហង់ ជួនណា​រ៉ុ​ន ឆ្លើយ​នឹង​សំណួរ​អ្នកចូលរួម​ក្នុង​សិក្ខាសាលា​ស្តីពី ឱកាស​សម្រាប់​សហគ្រិន​កម្ពុជា និង​ទីផ្សារ​អាស៊ាន  កាលពី​ថ្ងៃទី១៧ ធ្នូ​នេះ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-កូរ៉េ (CKCC)៖