Impact Hub Cambodia និង សែលកាត ជំរុញស្មារតីក្រុមសហគ្រិន ក្នុងសិក្ខាសាលា “ដំណោះស្រាយ សម្រាប់ការផ្លាស់ប្ដូរ ជាវិជ្ជមាន”

ភ្នំពេញ៖ សិក្ខាសាលាស្ដីពី “ដំណោះស្រាយសម្រាប់ការផ្លាស់ប្ដូរ ជាវិជ្ជមាន” ដែល រៀបចំដោយ Impact Hub Cambodia និងឧបត្ថម្ភដោយក្រុមហ៊ុន សែលកាត បានទាក់ទាញ ក្រុមបុគ្គលជាច្រើនរូប ដែលមានបំណងស្វែងយល់បង្កើនចំណេះដឹង និងរបៀបអនុវត្តផ្សេងៗ ពីសហគ្រិនសង្គម លើកទីពីរ។

សិក្ខាសាលាដ៏ផុសផុសរយៈពេលពីរថ្ងៃនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី 12-13 ធ្នូ មានបំណង បំផុសស្មារតីយុវជនកម្ពុជា ឲ្យក្លាយជា សហគ្រិនសង្គមតាមរយៈការ យល់ដឹងស៊ីជម្រៅអំពី ស្ថានការណ៍សង្គម និងឧទាហរណ៍បង្ហាញពីគំរូ ជោគជ័យដែលបាន បង្កើតការផ្លាស់ប្ដូរមួយ។

សិក្ខាសាលានេះបានរួមបញ្ចូលក្រុមប្រតិបត្តិបទបង្ហាញ និងឧបករណ៍ជាមធ្យោបាយវិភាគ វាយតម្លៃ បញ្ហាការបង្កើតដំណោះស្រាយ និង បទពិសោធជាមួយ គំនិតយោបល់ផ្សេងៗ ជាច្រើន។ ក្នុងចំណោមវាគ្មិន ក្នុងព្រឹត្តការណ៍នេះរួមមាន សហគ្រិនមកពី My Dream Home និង The New Citizen។

Impact Hub Cambodia និង សែលកាត ជំរុញស្មារតីក្រុមសហគ្រិន ក្នុងសិក្ខាសាលា “ដំណោះស្រាយ សម្រាប់ការផ្លាស់ប្ដូរ ជាវិជ្ជមាន”

សូមបញ្ជាក់ផងដែរថាក្នុងព្រឹត្តិការណ៍ នេះបានឲ្យក្រុមសិក្ខាកាមចូលរួមរៀបចំបង្កើត បញ្ជីបញ្ហាសង្គមផ្សេងៗ ដែលនាំឲ្យ ប៉ះពាល់ដល់សង្គមជាតិ ហើយបន្ទាប់មកធ្វើការឈាន ទៅរកដំណោះស្រាយ ប្រកបដោយចិរភាព ដើម្បីដោះស្រាយបញ្ហា ទាំងនោះ។ ក្នុងចំណោមបញ្ហាដែល បានលើកយកមកពិភាក្សា ទាំងនោះរួមមាន បញ្ហាការកស្ទះចរាចរណ៍ កង្វះបណ្ណាល័យនៅតាម តំបន់ជនបទ បញ្ហាទំនាក់ទំនងចំពោះអ្នក ត្រូវការជំនួយសុខាភិបាល និងធ្វើការលើកទឹកចិត្តដល់មនុស្ស ជាច្រើនដែលចេះច្នៃរបស់ ប្រើប្រាស់ដែលអាចប្រើឡើងវិញ  និងកាត់បន្ថយការប្រើប្រាស់ផលិត ផលជ័រប្លាស្ទិក។

“សិក្ខាសាលានេះល្អបំផុត មិនគ្រាន់តែសម្រាប់អ្នកដែលចង់បង្កើត សហគ្រាសផ្ទាល់របស់ ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយនាំឲ្យ សម្រេចគោលដៅ នេះផងដែរតាមរយៈ ដំណោះស្រាយ ការងារសហគ្រិន ដែលអាចដោះស្រាយរាល់បញ្ហាបរិស្ថាន និងសង្គម ប្រកបដោយចិរភាព។”

នេះជាមតិលើកឡើងរបស់លោក នីក វ៉ានវីន នាយកផ្នែកទីផ្សារក្រុមហ៊ុន សែលកាត។ លោកបានបន្ថែម ទៀតថា “យើងគាំទ្រគំនិត ផ្ដួចផ្ដើមនេះទាំង ស្រុងព្រោះវាងាយស្រួលឲ្យអ្នក ចាប់ផ្ដើមអ្វីៗដោយ ខ្លួនឯងផ្ទាល់ ហើយវាកាន់តែរឹងមាំពេលណា វាជះឥទ្ធិពលវិជ្ជមានដល់ សហគមន៍ ឬសង្គមជាតិរបស់អ្នកហើយនោះ គឺជាអ្វីដែលយើងចង់ឃើញសហគ្រិន ជោគជ័យ របស់យើងប្រាថ្នាចង់បាន។”

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់

បញ្ចួលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត