អ្នក​ដឹកនាំ​សម្ដែង ខូ មករា ធ្វើ​ខួប​កំណើត ក្រោម​វត្តមាន​តារា​ល្បី​ៗ

ខូ មករា គឺជា​អ្នក​ដឹកនាំ​សម្ដែង​មួយ​រូប​ប្រចាំ​ផលិតកម្ម​សាន់ដេ ហើយ​លោក​ទើប​បាន​ប្រារព្ធ​កម្មវិធី​គម្រប់​វ័យ ២៨ ឆ្នាំ កាលពី​សប្ដាហ៍​មុន​ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ភ្ញៀវ​កិត្តិយស​ជា​តារា​សម្ដែង តារា​​ចម្រៀង ​អ្នក​និពន្ធ  និង​អ្នក​ដឹកនាំ​សម្ដែង​ជាច្រើន​រូប។

អ្នក​ដឹកនាំ​សម្ដែង ខូ មករា ធ្វើ​ខួប​កំណើត ក្រោម​វត្តមាន​តារា​ល្បី​ៗ

ក្នុង​ឱកាស​នោះ​ដែរ មករា បាន​ឲ្យ​ដឹង​ថា​ការ​ដែល​រៀបចំ​កម្មវិធី​នេះ​ឡើង​គឺ​លោក​មិន​បាន​ព្រាង​ទុក​ទេ ដោយ​នៅ​សល់​តែ​មួយ​ទៅ​ពីរ​សប្ដាហ៍​ទៅ​ហើយ​ ទើប​​លោក​អញ្ជើញ​ភ្ញៀវតែ​ម្ដង ព្រោះតែ​អ្នក​មាន​គុណ និង​មិត្តភ័ក្ដិ​ជំរុញ​ខ្លាំង​ពេក​។ “ម្យ៉ាង​វិញ​ទៀត​ឪពុក​ម្ដាយ​របស់​ខ្ញុំ ​ចង់​ដឹង​ពី​ការងារ​របស់​ខ្ញុំ​ទៀត ទើប​បាន​ជា​លោក​ទាំងពីរ​ចង់ឲ្យ​ខ្ញុំ​ប្រារព្ធ​វា​ឡើង។”

បុរស​មុខ​កាច​ខាង​លើ​ បាន​បន្ថែម​ទៀត​ថា​ លោក​រៀបចំ​ឡើង ១០ តុ តែ​ជាក់ស្ដែងបាន​​ថែម​តុ​ខ្លះ​ទៀត ព្រោះ​មាន​ភ្ញៀវ​ច្រើន​ជាង​ការ​រំពឹង​ទុក។ នា​រាត្រី​នោះ​ដែរ​ តារា​ស្ថិត​ក្នុង​ផលិតកម្ម​សាន់ដេ​ ស្ទើរ​តែ​ទាំងអស់​បាន​បង្ហាញ​វត្តមាន​រួម​មាន​កញ្ញា យូរី អ៊ីវ៉ា លោក អាន គុណកូឡា អ៊ីណូ  តារា​ស្រករ​ថ្មី​ជាច្រើន​រូប​ទៀត និង​អ្នក​ចាត់ការ​ទូទៅ​លោក ឡាយ សុកចំរើន។

អ្នក​ដឹកនាំ​សម្ដែង ខូ មករា ធ្វើ​ខួប​កំណើត ក្រោម​វត្តមាន​តារា​ល្បី​ៗ

បុរស​វ័យ ២៨ ឆ្នាំ​ខាង​លើ​ធ្លាប់​មាន​បទពិសោធន៍​បម្រើ​ក្នុង​វិស័យ​សិល្បៈ​ជិត​១០ ឆ្នាំ​មក​ហើយ។ “ខ្ញុំ​ចូល​មក​ទីនេះ(សាន់ដេ) បាន​បី​ឆ្នាំ ហើយ​ពី​មុន​ខ្ញុំ​ធ្លាប់​ធ្វើ​នៅ​ផលិតកម្ម M ពីរ​ឆ្នាំ​ជាង​ដែរ និង​ពី​មុន​ទៀត​ធ្លាប់​ធ្វើ​ជា​អ្នក​កាត់​ត​ខ្សែភាពយន្ត ១ ឆ្នាំ​ជាងដែរ។”

ចំពោះ​ស្នាដៃ​ដែល​ធ្វើឲ្យ​គេ​ស្គាល់​លោក​ច្រើន​ គឺ​ការ​ដឹកនាំ​សម្ដែង​ក្នុង​បទ “មនុស្ស​ប្រុស​មិន​ខូច មនុស្ស​ស្រី​មិន​ស្រលាញ់” របស់​លោក អាន គុណកូឡា៕

អ្នក​ដឹកនាំ​សម្ដែង ខូ មករា ធ្វើ​ខួប​កំណើត ក្រោម​វត្តមាន​តារា​ល្បី​ៗ

អ្នក​ដឹកនាំ​សម្ដែង ខូ មករា ធ្វើ​ខួប​កំណើត ក្រោម​វត្តមាន​តារា​ល្បី​ៗ

អ្នក​ដឹកនាំ​សម្ដែង ខូ មករា ធ្វើ​ខួប​កំណើត ក្រោម​វត្តមាន​តារា​ល្បី​ៗ

អ្នក​ដឹកនាំ​សម្ដែង ខូ មករា ធ្វើ​ខួប​កំណើត ក្រោម​វត្តមាន​តារា​ល្បី​ៗ

អ្នក​ដឹកនាំ​សម្ដែង ខូ មករា ធ្វើ​ខួប​កំណើត ក្រោម​វត្តមាន​តារា​ល្បី​ៗ

អ្នក​ដឹកនាំ​សម្ដែង ខូ មករា ធ្វើ​ខួប​កំណើត ក្រោម​វត្តមាន​តារា​ល្បី​ៗ

អ្នក​ដឹកនាំ​សម្ដែង ខូ មករា ធ្វើ​ខួប​កំណើត ក្រោម​វត្តមាន​តារា​ល្បី​ៗ

អ្នក​ដឹកនាំ​សម្ដែង ខូ មករា ធ្វើ​ខួប​កំណើត ក្រោម​វត្តមាន​តារា​ល្បី​ៗ

អ្នក​ដឹកនាំ​សម្ដែង ខូ មករា ធ្វើ​ខួប​កំណើត ក្រោម​វត្តមាន​តារា​ល្បី​ៗ

រូបភាព៖ សហការី

អត្ថបទ៖ទ្រី រ៉ាវី