តាម​ពិត​កាមេរ៉ា​ iPhone ​ថត​រូប​ច្បាស់​ដោយ​សារ​​បុគ្គលិក​ជំនាញ​ចំនួន​៨០០​នាក់​រួម​ដៃ​គ្នា​ផលិត​

តាម​ពិត​កាមេរ៉ា​ iPhone ​ថត​រូប​ច្បាស់​ដោយ​សារ​​បុគ្គលិក​ជំនាញ​ចំនួន​៨០០​នាក់​រួម​ដៃ​គ្នា​ផលិត​

នៅ​ក្នុង​​កម្មវិធី​ “60 Minutes” របស់​​ទូរទស្សន៍​ CBS ​ក្រៅ​ពី​មាន​ជា​បទ​សម្ភាសន៍​ជា​មួយ​លោក​ Tim Cook នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Apple​ ហើយ​ កម្មវិធី​ក៏​បាន​ចូល​ទៅ​ដល់​ទី​ពិសោធន៍​របស់​ក្រុមហ៊ុន​ ដោយ​បាន​ដឹង​អំពី​មូលហេតុ​ពី​ក្រោយ​ភាព​ថត​ច្បាស់​នៃ​កាមេរ៉ា​ iPhone ទៀត​ផង។

 

តាម​ពិត​កាមេរ៉ា​ iPhone ​ថត​រូប​ច្បាស់​ដោយ​សារ​​បុគ្គលិក​ជំនាញ​ចំនួន​៨០០​នាក់​រួម​ដៃ​គ្នា​ផលិត​

បើ​តាម​សម្ដី​របស់​លោក​ Graham Townsend អ្នក​ដឹក​នាំ​ការ​ផលិត​កាមេរ៉ា​ iPhone បាន​ឲ្យ​​រៀប​រាប់​ប្រាប់​ពិធី​ករ​ថា​​ ក្រុមហ៊ុន​ Apple មាន​បុគ្គលិក​ចំនួន​៨០០​នាក់​ដែល​ធ្វើ​ការ​ទៅ​លើ​កាមេរ៉ា​ iPhone ហើយ​​មាន​សុទ្ធ​តែ​​វិស្វករ​​និង​អ្នក​ជំនាញ។ លោក​ Graham បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​​​កាមេរ៉ា​ iPhone មួយ​មាន​គ្រឿង​បន្លាស់​លើស​ពី ​២០០​ផ្នែក​​ផ្សេងៗ​ពី​គ្នា។

 

នៅ​​ខាង​ក្នុង​កាមេរ៉ា​​មាន​ខ្សែ​ភ្លើង​តូច​ៗ​ចំនួន​បួន​ ​ដែល​ខ្សែ​នីមួយៗ​មាន​ទំហំ​តូច​ជាង​សក់​របស់​មនុស្ស​ទៅ​ទៀត។ ខ្សែ​ទាំង​បួន​នោះ​បង្កើត​​នូវ​ “microsuspension” នៃ​ផ្នែក​កាមេរ៉ា​ដែល​វា​អាច​ស្រូប​យក​ភាព​រំ​ញ័រ​ពី​ដៃ ដើម្បី​ជួយ​ឲ្យ​ការ​ថត​រូប​មាន​​លំនឹង​ល្អ​បាន។

 

ក្រុម​របស់​លោក​ Graham ក៏​មាន​នូវ​ទី​ពិសោធ​ផ្ទាល់​ខ្លួន​ដើម្បី​ធ្វើ​តេស្ត​ថា​តើ​កាមេរ៉ា​ផ្ដិត​យក​រូបភាព​បាន​បែប​ណា​ នៅ​ក្នុង​​លក្ខខណ្ឌ​​ពន្លឺ​​ដែល​ខុស​ៗ​​ពី​គ្នា។ ​វិស្វករ​ត្រូវ​ធ្វើ​ការ​យ៉ាង​ណា​ឲ្យ​កាមេរ៉ា​អាច​ផ្ដិត​យក​រូបភាព​បាន​ល្អ​ ​មិន​ថា​​នៅ​ក្នុង​ពន្លឺ​ថ្ងៃ​ចាំង​ខ្លាំង​ ​នៅ​កណ្ដាល​ថ្ងៃ​ត្រង់​ ឬ​ពេល​ព្រះ​អាទិត្យ​លិច​នោះ​ទេ៕​​​​​​​​​​​​

​​​

​​​​​ចុច​អាន៖ CEO ក្រុមហ៊ុន​ Apple ប្រតិកម្ម​ខ្លាំង​ពេល​គេ​ចោទ​ប្រកាន់​ថា​ ក្រុមហ៊ុន​គេចវេះ​ពី​ការ​បង់​ពន្ធ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TechInsider